Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • Barcelona ដាក់លក្ខណ្ឌ ៣ បើសិន Neymar ចង់វិលត្រលប់មកវិញ

    ម្ចាស់ជើងឯក La Liga បានដាក់លក្ខណ្ឌចំនួន ៣ ដល់អតីតខ្សែប្រយុទ្ធរបស់ខ្លួន Neymar។ ការលើកឡើងនៅលក្ខណ្ឌនេះ បានកើតមានឡើងនៅរដូវក្តៅនេះ បន្ទាប់ពីកីឡាករអន្តរជាតិប្រេស៊ីលបង្ហាញពីចេតនាចង់វិលត្រលប់មកកាន់ក្លឹបចាស់របស់ខ្លួនវិញ។ ទោះជាយ៉ាងណាក្រុមអ្នកមានបុណ្យ Barcelona បានបង្ហាញលក្ខខណ្ឌដ៏សំខាន់ចំនួនបី ប្រសិនចង់ឱ្យក្រុមចុះហត្ថលេខានាំយករូបគេមកកាន់ទឹកដី Camp Nou វិញ។

    យោង Sport.es បានចុះផ្សាយថាខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំគួរតែបំពេញលក្ខណ្ឌខាងលើ ប្រសិនចង់ចូលរួមជាមួយក្រុមពួកគេម្តងទៀតមុនរដូវកាលថ្មី។ បីចំនុចនោះមាន ក. កាត់បន្ថយការទាមទារប្រាក់ឈ្នួលរបស់ខ្លួនតិចជាងប្រាក់ដែលគាត់រកបានបច្ចុប្បន្នជាមួយ PSG និង ខ.ទម្លាក់បណ្តឹងប្រឆាំងនឹងក្លឹបលើប្រាក់រង្វាន់ដែលមិនបានបង់ពីការបន្តកិច្ចសន្យាចុងក្រោយដែលគាត់បានចុះហត្ថលេខានៅ Camp Nou គ.ធ្វើការប្រកាសជាសធារណៈ និងជាទូទៅថាគាត់ពិតជាចង់ផ្លាស់ពី PSG មកចូលរួមជាមួយ Barcelona ពិតប្រាកដមែន។

    ប្រភពដដែលបន្ថែមថា Neymar កំពុងពិចារណា និងអាចយល់ស្របលើលក្ខខណ្ឌទាំងបី ហើយក្រុម Barcelona ជិតឈានដល់ការសម្រេចជាផ្លូវការណ៏លើកិច្ចសន្យានេះផងដែរ។

    Neymar បានក្លាយជាកីឡាករគួរអោយស្អប់និងមិនអោយតម្លៃម្នាក់សម្រាប់អ្នកគាំទ្ររបស់ក្លិប Barcelona នៅរដូវក្តៅឆ្នាំ២០១៧ ពេលដែលរូបគេបានអស់ចិត្តហើពីក្លឹបយក្សអេស្ប៉ាញ ហើយព្រមព្រៀងផ្ទេរទៅ PSG ក្នុងតម្លៃខ្លួន ២២២លានអឺរ៉ូនិង បានបំបែកឯតទគ្គៈពិភពលោកក្នុងតម្លៃថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត។

    ទោះបីជាយ៉ាងនេះក្តី Neymar បានជួបរឿងមិនសមប្រកបជាច្រើនផងដែរ ក្រោយផ្លាស់មក PSG ដូចជាបញ្ហារបួស និងបញ្ហាជាច្រើនបានញាំញីអាជីពនៅក្នុងក្របខ័ណ្ឌ Ligue1 បារាំង។ ថ្មីៗនេះរូបគេមានការពាក់ព័ន្ធពីបទចោតប្រកាន់រំលោភសេពសន្ធវៈព្រមទាំងបញ្ហារបួសចាស់(កជើង)ដែលនាំអោយខ្សែប្រយុទ្ធរូបនេះខកខានចូលរួមព្រឹត្តការណ៏ Copa America ក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ foxsportsasia

  • អត្ថបទទាក់ទង