ខ្សែការពារ Dani Alves នឹងចាកចេញពីក្លឹប Paris St-Germain បន្ទាប់ពីចំណាយពេល ២រដូវកាលជាមួយក្លិបកន្លងមក។ អតីតខ្សែការពារ Juventus, Barcelona, Sevilla វ័យ ៣៦ឆ្នាំរូបនេះស៊ុតបញ្ចូលទីបានចំនួនប្រាំបីគ្រាប់ក្នុងការបង្ហាញខ្លួន ៧៣ប្រកួតឱ្យក្លិប PSG ក្រោយផ្លាស់ពី Juventus នៅឆ្នាំ២០១៧។ កាលពីពេលថ្មីៗនេះ Alves ក៏បានរួមចំណែកជួយប្រេស៊ីលក្នុងការយកឈ្នះប៉េរ៉ូ ៥:0 សម្រាប់ការប្រកួតពានរង្វាន់ Copa America កាលពីថ្ងៃសៅរ៍ក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះ។

កំលុងពេល២រដូវកាលរួមរស់ជាមួយក្លឹបនៅកីឡាដ្ឋាន Parc des Princes មានមូលដ្ឋាននៅរាជធានីប្រទេសបារំាង Alves បានជួយក្រុមលើកពានកំពូលក្នុងស្រុក ២រដូវកាលជាប់គ្នា(២០១៨&២០១៩) ពាន Coupe de France ១ដងនិងពាន Coupe de la Ligue ១ដង ។ Alves ក៏ធ្លាប់បានឈ្នះពាន La Liga ៦ដងក៏ដូចជាពានរង្វាន់ Champions League ៣លើកជាមួយក្រុមអ្នកមានបុណ្យ Barcelona ផងដែរ។
កែសម្រួលដោយ៖ Cambosport
