ក្លឹប Everton បានចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Andre Gomes ពីក្លឹប Barcelona ក្នុងតម្លៃ ២២លានផោនក្រោយពីររូបគេបានបង្ហាញទម្រង់លេងល្អក្នុងលក្ខណ្ឌខ្ចីជើងនៅកីឡាដ្ឋាន Goodison Park កាលពីរដូវកាល២០១៨-២០១៩។

កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចុះកុងត្រាលើកិច្ចសន្យាលេងរយៈពេល ៥ឆ្នាំ ក្រោយពី Gomes បង្ហាញខ្លួនបាន ២៩ដងគ្រប់ការប្រកួតទាំងអស់កំលុងពេលខ្ចីជើងនិងរកបានគ្រាប់បាល់បញ្ចូលទី ១គ្រាប់។

Gomes បានផ្តល់បទសម្ភាសន៏ថា: ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុម Everton វាមិនពិបាកក្នុងការសម្រេចចិត្តនោះទេ វាជាការសម្រេចចិត្តមួយដ៏ងាយស្រួល បន្ទាប់ពីចំណាយពេលនៅឆ្នាំមុន វាគឺជាបទពិសោធន៏ដ៏ល្អសម្រាប់ខ្ញុំនៅក្របខណ្ឌ Premier League ។