​ខ្សែ​បំរើ​អេ​ស្ប៉ា​ញ David Silva បាន​ឲ្យ​​ដឹង​ថា គេ​សំរេច​ចិត្ត​នៅ​ជាមួយ Manchester City មួយ​រដូវ​កាល​ទៀត​ទើប​ចាក​ចេញ​។ ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​ដែល​សួរ​ថា ​នឹង​អាច​បន្ត​ទៀត​ទេ David បញ្ជាក់​​ថា គឺ​មួយ​រដូវ​កាល​ក្រោយ​នេះ ប៉ុណ្ណោះ​មាន​ន័យ​ថា​គេ​ចំណាយ​ពេល​ជាមួយ Manchester City ១០​ឆ្នាំ ដោយ​ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​ជាមួយ​ក្លិប និង​ជា​ពេលវេលា​ល្អ​បំផុត​មួយ​នៃ​អាជីព មុននឹង​ផ្លាស់​ទៅកាន់​ក្លិប​ផ្សេង​ដែល​មិន​ទាន់​គិត​នៅឡើយ​។

​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​បាន​ជួយ Manchester City ឈ្នះ​ពាន English Premier League បួន​ដង FA Cup ២​ដង និង League Cup 4៤ដង តាំងពី​មកដល់​កីឡដ្ឋាន Etihad នៅ​ឆ្នាំ​២០១០ បង្ហាញខ្លួន​មក​ដល់​ពេលនេះ​បាន ៣៩៥​ប្រកួត​។​ ​Silva បង្ហាញខ្លួន​ឲ្យ Manchester City នៅ Premier League ៣៣​ប្រកួត​រដូវ​កាល​មុន​ស៊ុត​បញ្ចូល​ទី​បាន ៦គ្រាប់​៕