​​​ ក្លិប Manchester United បានយល់ព្រមលើការព្រមព្រៀងគ្នាមួយដើម្បីទិញយកខ្សែការពារ Aaron Wan-Bissaka ពីក្លិប Crystal Palace ក្នុងកិច្ចសន្យារយៈពេលវែងមួយនេះ។ នេះបើយោងទៅតាមការចេញផ្សាយព័ត៌មានកាលពីថ្ងៃពុធ។

បណ្តាញសារព័ត៌មាន BBC បានបន្ថែមទៀតថា ការផ្ទេរនេះ នឹងមានតម្លៃខ្លួនដល់ទៅ៥០លានផោន (ស្មើនឹង៦៣,៥លានដុល្លារអាមេរិក) ខណៈដែលខ្សែការពារអន្តរជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំរូបនេះ នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដើម្បីត្រួតនិត្យសុខភាព ក្នុងពេលឆាប់ៗនេះ។

Wan-Bissaka វ័យ២១ឆ្នាំ ដែលនៅសល់កិច្ចសន្យារយៈពេល៣ឆ្នាំទៀតក្នុងក្លិប Crystal Palace នោះ បានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងក្នុងក្របខ័ណ្ឌ Premier League ចំនួន៣៥ប្រកួត សម្រាប់ក្លិបនេះ កាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២។ ខ្សែការពាររូបនេះ នឹងក្លាយជាកីឡាករចំណូលថ្មីទី២នៅឯកីឡដ្ឋាន Old Trafford ក្នុងពេលបិទរដូវកាលនេះ។

ខណៈដែលលោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹក សម្លឹងរកការជួសជុលក្រុម ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦។ ពួកគេបាននាំយកខ្សែបម្រើស្លាបអន្តរជាតិវេលស៍ Daniel James រួចជាស្រេច ពីក្រុម Swansea City ដែលស្ថិតក្នុងក្របខ័ណ្ឌ Championship៕

ប្រភពព័ត៌មាន៖ Reuters