Mohamed Salah រកបានគ្រាប់បាល់មួយគ្រាប់និងបង្កើតឪកាសមួយគ្រាប់ទៀតក្នុងនាមម្ចាស់ផ្ទះអេហ្ស៊ីបបានផ្តួលក្រុមសាធារណៈរដ្ឋកុងហ្គូក្នុងលទ្ធផល ២-0 ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Africa Cup of Nations។

អេហ្ស៊ីបបាននាំមុខមុននៅនាទីទី២៥ ក្រោយការបញ្ចូនបាល់របស់ខ្សែប្រយុទ្ធ Salah ខណៈ Ahmed Elmohamady របស់ក្រុម Aston Villa​ ជាអ្នកស៊ុតបញ្ចូលទីនៅនាទីទី៤៣។ Salah ខ្សែប្រយុទ្ធហង្សក្រហម Liverpool ដដែលបានបន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៤៣ ទោះបីជាមានការរារាំងពីកីឡាករកុងហ្គោពីរទៅ ៣នាក់នាក់យ៉ាងណាក្តី។

អេហ្ស៊ីបម្ចាស់ជើងឯក African Nation Cup ក្នុងឆ្នាំ២០១០ និងទទួលបានជើងឯករងនៅឆ្នាំ ២០១៧ បានទទួលជ័យជម្នះជាលើកទី២ ហើយទទួលបាន ៦ពិន្ទុនិងមានចំណាត់ថ្នាក់លេខ២ សម្រាប់ការប្រកួតក្នុងពូល A ។