កាលពីថ្ងៃអង្គារកន្លងទៅប្រភពព័ត៌មានជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតដូចជាគេហទំព័រអេស្បាញ Marca ជាដើមបានអោយដឹងថា លោក Reza Paragedh រស់នៅប្រទេសអ៊ីរ៉ង់ ត្រូវបានគេស្គាល់ជាទូទៅថាជា Messi អ៊ីរ៉ង់ដោយសារតែមានមុខមាត់និងពុកមាត់មានភាពស្រដៀងគ្នាជាមួយកំពូលខ្សែប្រយុទ្ធក្រុម Barcelona គឺ Lionel Messi ត្រូវបានរងការចោទប្រកាន់ថាមាននារីមិនស្គាល់អត្តសញ្ញាណ ២៣នាក់មកហើយធ្លាប់ត្រូវបានបុរសខាងលើប្រើវិធីលួងលោម និងរួមដំណេកជាមួយ បន្ទាប់ពីបុរសខាងលើបានអះអាងថាគាត់ជា Lionel Messi យ៉ាងពិតប្រាកដ។

ប៉ុន្តែបន្ទាប់ពីការចោទប្រកាន់បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Parastesh បានបដិសេធរឿងនេះ ហើយបន្តថាលោកគ្មានទោសទេ។ ក្នុងនាមជាតារាម៉ូដែលក្រៅម៉ោង ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់និងបញ្ចប់ការសិក្សានៅសាលាបច្ចេកទេសវិស្វកម្មទីក្រុង Parastesh ក្រោយមកបានបង្ហោះវីដេអូនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ផ្លូវការរបស់គាត់ដោយអះអាងថាគាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីនោះទេ ក្នុងបទសម្ភាសន៍ជាមួយ Omasport លោក Parastesh ខ្លួនឯងបានបញ្ជាក់ថាព័ត៌មាននេះគឺជារឿងក្លែងក្លាយប៉ុណ្ណោះ។