មានកីឡាករបាល់ទាត់មួយចំនួននៅលីកកំពូលអឺរ៉ុបបានចំណាយពេលជាមួយក្លឹបថ្មីនិងទទួលបានជោគជ័យយ៉ាងច្រើនប៉ុន្តែទីបំផុតពួកគេបានវិលត្រលប់ទៅក្លឹបចាស់នោះវិញ។ ខាងក្រោមនេះគឺជាកីឡាករដែលបានសម្រេចចិត្តវិលត្រលប់ទៅកាន់ក្លឹបចាស់របស់ពួកគេវិញៈ

១. Mat Hummel

ខ្សែការពារអាល្លឺម៉ង់ Mats Hummels បានចាកចេញពី Bayern Munich ត្រលប់ទៅ Borussia Dortmund វិញ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Dortmund ពីក្លឹប Bayern Munich ក្នុងឆ្នាំ២០១៦ និងបានបង្ហាញខ្លួន ៣០៩ ជាមួយការបង្ហាញខ្លួន ៣រដូវកាលនៅ Allianz Arena។

២. Mario Gotze

Hummels មិនមែនជាកីឡាករដំបូងទេដែលវិលត្រលប់ទៅកាន់ក្លឹប Dortmund ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ បន្ទាប់ពីមិត្តរួមក្រុម Mario Gotze វីរបុរសដែលបានជួយក្រុមជម្រើសជាតិអាឡឺម៉ង់ទទួលជ័យជំនះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៤ លើក្រុមអាហ្សង់ទីនបានសម្រេចចិត្តវិលត្រលប់ទៅក្លឹប Dormund វិញក្រោយមានបញ្ហាសុខភាពនិងរកបាន ៧គ្រាប់និង Assist ៧ដង។

៣. Diego Costa

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញដែលមានដើមកំណើតប្រេស៊ីល Diego Costa បានសម្រេចវិលត្រលប់ទៅ Atletico ដែលជាកន្លែងដែលគាត់បានចំណាយពេល ៤ឆ្នាំនៅកីឡាដ្ឋាន Wanda Metropolitano មុនពេលចូលរួមជាមួយក្រុមតោខៀវ Chelsea នៅឆ្នាំ២០១៤។

ក្រោយវិលត្រលប់ទៅអេស្បាញវិញនៅចន្លោះរដូវកាល ២០១៧-២០១៨ ខ្សែប្រយុទ្ធរូបនេះរកបាន ៧គ្រាប់និងបានរួមចំណែកជួយក្រុមលើកពាន Europa League ផងដែរ។ ប៉ុន្តែសម្រាប់រដូវកាលចាស់ ២០១៨-២០១៩ Costa បានធ្លាក់ទម្រង់លេង និងខ្សត់គ្រាប់បាល់បញ្ចូលទី ខណៈដែលរយៈពេលខែចុងក្រោយនៃរដូវកាលនេះរូបគេរងបម្រាម ៨ប្រកួតក្រោយពីត្រូវលោកអាជ្ញាកណ្តាល Gil Manzano ផ្តល់កាតក្រហមពិន័យ។

៤. Wayne Rooney

Rooney បានចាកចេញពី Everton នៅឆ្នាំ២០០៤ និងចំណាយពេលរហូត ១៣រដូវកាលនៅកីឡាដ្ឋាន Old Trafford ប៉ុន្តែនៅឆ្នាំ២០១៧ ក្រោយពីមិនជាប់ជម្រើស ១១នាក់ដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានសម្រេចចិត្តវិលទៅក្លឹបចាស់ Everton នៅខែកក្កដា ឆ្នាំ២០១៧។ បច្ចុប្បន្ន Rooney កំពុងមានវត្តមានលេងអោយក្រុម នៅលីកកំពូលអាមេរិក Major League Soccer ជាមួយ DC United ក្រោយចំណាយពេល ១ឆ្នាំនៅកីឡាដ្ឋាន Goodison Park ខណៈពេលបច្ចុប្បន្ននេះ រូបគេរកបាន ២១គ្រាប់នៅក្នុងការប្រកួតលីកចំនួន ៣៨លើកនៅទឹកដីសហរដ្ឋអាមេរិក។

៥. Paul Pogba

Man United បានបំបែកកំណត់ត្រាថ្លៃបំផុតសម្រាប់ក្លឹបដើម្បីនាំយក Pogba ត្រឡប់ទៅកាន់ទឹកដី Old Trafford វិញ។ Pogba បានចាកចេញពី Man.United និងចំណាយពេល ៤ឆ្នាំជាមួយ Juventus ជាកន្លែងដែលកីឡាករអន្តរជាតិបារាំងរូបនេះបានឈ្នះពាន ៨ផ្សេងគ្នា ជាមួយក្លឹបនៅទីក្រុង Turin រួមបញ្ចូលពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន ៤ក្នុងនោះផងដែរ។

៦. Carlos Tevez

ទីបំផុត Tevez បានចាកចេញពី Juventus ហើយវិលត្រលប់ទៅកាន់ក្លិបយក្សអាហ្សង់ទីន Boca Junior វិញនៅ ក្នុងឆ្នាំ២០១៥ ពោលគឺ ១១ឆ្នាំបន្ទាប់ពីចាកចេញពីក្លឹបយុវជនថ្នាល។ ខ្សែប្រយុទ្ធរូបនេះធ្លាប់បានចំណាយពេលលេងអោយ West Ham United មុនពេលផ្លាស់ទៅ Manchester United, Manchester City និង Juventus និងរកបានគ្រាប់បាល់ ២០គ្រាប់នៅ SerieA។

ជាថ្មីម្តងទៀត Tevez បានចំណាយពេល ១២ខែចាកចេញពី Boca Junior ដើម្បីផ្លាស់ទៅក្លឹបនៅលីកកំពូលចិនជាមួយក្រុម Shanghai Shenhua ប៉ុន្តែមិនទទួលបានជោគជ័យរូបគេក៏វិលត្រលប់មកក្លឹបដើមគឺ Boca Junior វិញនៅឆ្នាំ២០១៨។

៧. Thiery Henry