(ក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea របស់លីគកំពូលអង់គ្លេស Premier League បានចំណាយទឹកប្រាក់ប្រមាណ ៥០លានដុល្លារក្នុងការទិញផ្តាច់កិច្ចសន្យាកីឡាករខ្សែបម្រើ Mateo Kovacic ពីក្លឹបអេស្ប៉ាញ Real Madrid បន្ទាប់ពីបានខ្ចីជើងអស់រយៈពេល ១រដូវកាលក្នុងឆ្នាំ២០១៨-២០១៩។ នេះបើយោងតាមការប្រកាសរបស់ Chelsea។

មុនពេលចូលរួមជាផ្លូវការក្នុងក្រុមជើងឯក Europa League ឆ្នាំ២០១៨-២០១៩ កីឡាករវ័យ ២៥ឆ្នាំ Mateo Kovacic ធ្លាប់ឈ្នះពាន Champions League បាន ៣ដងជាមួយ Real Madrid ដោយបង្ហាញខ្លួនបាន ១០៧ប្រកួតរកបាន ៣គ្រាប់ ដែលជាអតីតកីឡាករនៃក្រុម Inter Milan និងក្រុម Dinamo Zagreb ផងនោះ។

គួរបញ្ជាក់ផងថា កីឡាករមានសញ្ជាតិក្រូអាត Mateo Kovacic បានចុះកិច្ចសន្យាលេងឲ្យក្លឹបស្ថិតក្នុងទីក្រុង London រយៈពេល ៥ឆ្នាំជាមួយ Chelsea បន្ទាប់ពីចូលលេងបាន ៥១ប្រកួត ១រដូវកាលកន្លងទៅ៕

Credit: khmertalking