ក្រុមកាំភ្លើងធំ Arsenal បានដាក់សំណើរដេញថ្លៃជាលើកទី១នៅរង្វង់ទឹកប្រាក់ ៤០លានផោនសម្រាប់ខ្សែប្រយុទ្ធ Crystal Palace កីឡាករ Wilfried Zaha មកកាន់ទឹកដី Emirate Stadium នៅរដូវកាលថ្មីនេះ។

កីឡាករអន្តរជាតិកូឌីវ័របានាបង្ហាញទម្រង់លេងល្អនៅរដូវកាល ២០១៨-២០១៩ ដោយស៊ុតបញ្ចូលទី ១០គ្រាប់និង Assist បាន ១០ដង ក្នុងការបង្ហាញខ្លួនចំនួន ៣៦ប្រកួត។ ទោះបីជាបែបនេះក្តីយោងគេហទំព័រ Sky Sport បានចុះផ្សាយថាថវិកាមានកំនត់សម្រាប់​ Arsenal សម្រាប់ការចំណាយទៅលើកីឡាករចំណូលថ្មីនៅរដូវក្តៅនេះ។

មានន័យថាគ្រូបង្វឹកអេស្បាញលោក Unai Emery និងត្រូវរៀបចំធ្វើសំណើរដើម្បីអនុម័ត្រថវិកាបន្ថែមដើម្បីត្រៀមចូលរួមប្រជែងទិផ្សារទិញដូរកីឡាករជាមួយក្លឹប ដែលចង់បាន Zaha ដូចគ្នា។

មួយវិញទៀត ក្លឹបអាចនិងបើកឪកាសអោយអតីតគ្រូបង្វឹក PSG ធ្វើការពិចារណាលក់កីឡាករ សំខាន់២រូបគឺ Mezut Ozil និង Pierre Emerick Aubameyang ដើម្បីប្រមូលថវិកាបន្ថែមទៀតដើម្បីដាក់ដេញថ្លៃ Zaha ជាថ្មី ប្រសិនក្រុម Crystal Palace បដិសេធសំណើរលើកទី១នេះ។