លោក Pep Guardiola បានបញ្ចប់ការចុះហត្ថលេខាដើម្បីនាំយកខ្សែបម្រើ Rodri មកចូលរួមជាមួយក្រុម Manchester City ក្នុងកំណត់ត្រាតំលៃទិញផ្តាច់កុងត្រា ៦៣ លានផោនពីក្លិប Atletico Madrid ។ ក្រុមម្ចាស់ជើងឯក Premier League បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាកីឡាករអន្តរជាតិអេស្ប៉ាញបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ស្របពេលRodri បានក្លាយជាសមាជិកទីពីរក្រោយការនាំយកខ្សែការពារ Angelino ពី PSV ។

Rodri បានក្លាយជាកីឡាករមានកំនត់ត្រាថ្លៃបំផុតបន្ទាប់ពីខ្សែបម្រើ Riyad Mahrez ដែលត្រូវបានក្លឹបទិញពី Leicester City កាលពីខែកក្កដាឆ្នាំ ២០១៨ ក្នុងតម្លៃ៦០លានផោន។ ការពិត Rodri ទើបតែផ្លាស់ពី Atletico មក Villarreal កាលពីមួយឆ្នាំមុនដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំនៅ Wanda Metropolitano ។

កីឡាករវ័យ ២៣ឆ្នាំសញ្ជាតិអេស្បាញ រូបនេះបានបង្ហាញខ្លួន ៤៧ដងនៅក្នុងការប្រកួតទាំងអស់ខណៈដែលក្រុមរបស់លោក Diego Simeone បានឈ្នះពានរង្វាន់ UEFA Super Cup និងបានបញ្ចប់លេខរៀងទី២ នៅ La Liga មានអ្នកគាំទ្រជាច្រើនយល់ឃើញថានៅក្នុងក្រុមអេស្ប៉ាញ Rodri ជាអ្នកស្នងតំណែងយូរអង្វែងរបស់ Sergio Busquets ។ប៉ុន្តែនៅក្នុងក្លឹប Man.City រូបគេអាចនិងប្រកួតប្រជែងជាមួយ Fernandinho សម្រាប់ជម្រើសខ្សែបំរើក្រុមរបស់លោក Pep Guardiolaផងដែរ ។