​​

Chelsea បានសម្រេចជ្រើសរើសវីរបុរស Frank Lampard ជាគ្រូបង្វឹកថ្មីរបស់ពួកគេដើម្បីជំនួសលោក តំណែងលោក Maurizio Sarri សម្រេចវិលទៅដឹកនាំក្រុម Juventus នៅក្របខណ្ឌ SerieA វិញ។

Frank Lampard ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតរបស់ Chelsea ក្រោយចំណាយពេល ១៣ឆ្នាំប្រកបអាជីពនៅទឹកដីរបស់គាត់នៅ Stamford Bridge ជាមួយវត្តមាន ៦៤៨ប្រកួត ស៊ុតបញ្ចូលទី ២១១គ្រាប់ជាប់ជាអ្នករកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុម។

សូមក្រលេកមើលកីឡាករដែលក្លាយខ្លួនទៅជាគ្រូបង្វឹកអតីតក្លឹបដែលពួកគេធ្លាប់សាងភាពល្បីល្បាញនាពេលកន្លងមក៧រូបមានមួយចំនួនជោគជ័យ និងបរាជ័យៈ

១. Pep Guardiola


លោក Pep Guardiola បានវិលត្រលប់មកវិញជាគ្រូបង្វឹកក្លិប Barca B ក្នុងឆ្នាំ2007 ក្រោយបញ្ចប់ អាជីពជាមួយ Barcelona នៅឆ្នាំ២០០១។ ៤ឆ្នាំក្រោយមករូបលោកបានចូលដឹកនាំក្រុមឈុតធំនៅ Camp Nou ឈ្នះពាន ១៤ មានពានរង្វាន់ La Liga ៣ដង និងពានរង្វាន់ក្របខ័ណ្ឌ Champions League ២ មុនពេលជោគជ័យជាមួយ Bayern Munich និង Manchester City។

២. Zinidine Zidane


ម្ចាស់ជ័យលាភី World Cup ១៩៩៨ បានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម Real Madrid នៅដើមទសវត្សរ៍ឆ្នាំ២០០០ ប៉ុន្តែបានវិលត្រលប់មកកីឡាដ្ឋាន Santiago Bernabeu និងបង្វឹកក្រុមឈុតទី២ មុន ឡើងទៅដឹកនាំឈុតធំក្រោយពីក្លឹបចែកផ្លូវគ្នាជាមួយលោក Rafael Benitez នៅខែមករា ឆ្នាំ២០១៦។ Zidane បានបន្តឈ្នះពានរង្វាន់ Champions League បីលើកជាប់ៗគ្នាជាមួយនឹងក្លិប Madrid មុនពេលចាកចេញនៅក្នុងខែឧសភា ឆ្នាំ២០១៨ តែបានវិលត្រឡប់មកវិញ ១០ខែក្រោយមក។

៣. Antonio Conte


ក្នុងនាមជាកីឡាករលេងអោយក្លឹប Juventus ១៣ រដូវកាលលោក Conte បានឈ្នះពានរង្វាន់ស្ទើរតែគ្រប់កម្មវិធីៗដូចជា SerieA, Coppa Italia ក្របខ័ណ្ឌ Champions League និង UEFA Cup។ ក្រោយព្យួរស្បែកជើងចូលនិវត្តន៏ ២ឆ្នាំគាត់បានវិលត្រលប់មកក្នុងនាមគ្រូបង្វឹកក្រុម Arezzo, Bari, Atalanta និង Siena មុនពេលផ្លាស់មកដឹកនាំ Juventus ឈ្នះពាន ៣ឆ្នាំជាប់គ្នាមុនពេលផ្លាស់ទៅ Chelsea។ បច្ចុប្បន្នរូបលោកបានទទួលតួនាទីដឹកនាំក្រុម Inter Milan ដើម្បីត្រៀមប្រកួតប្រជែងក្របខណ្ឌ SerieA ជាមួយអតីតក្លឹបចាស់ Juventus នៅរដូវកាល ២០១៩-២០២០ ខាងមុខនេះ។

៤. Roberto Di Matteo


ដូចជា Lampard លោក Di Matteo ធ្លាប់ទទួលយកការងារដឹកនាំក្លិប Chelsea កាលពីឆ្នាំ២០១២ បន្ទាប់ពីធ្លាប់ធ្វើជាជំនួយការអតីតគ្រូបង្វឹកលោក Andre Villas-Boas។ រជ្ជកាលលោក Di Matteo ដឹកនាំបានជួយ Chelsea ឈ្នះពាន Champions League ជាលើកដំបូងក្រោយផ្តួល Bayern Munich ប៉ុន្តែមិនបានប៉ុន្មានគាត់ត្រូវបានក្លឹបបញ្ចប់តួនាទី។

៥. Alan Shearer


ខ្សែប្រយុទ្ធប្រវត្តិសាស្រ្តរកគ្រាប់បាល់នៅក្របខ័ណ្ឌ Premier League ច្រើនបំផុតនិងជាវីរបុរសក្រុម Newcastle United បានទទួលជោគជ័យបំផុតមុនពេលចូលនិវត្តន៏នៅឆ្នាំ២០០៦។ គាត់បានក្លាយជាពិធីករណ៏ទូរទស្សន៏កីឡា និងក្រោយមកនៅឆ្នាំ២០០៩ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានចូលមកដឹកនាំ Newcastle ដែលកំពុងដុនដាប និងប្រឈមការកាត់ចេញ។គួរឱ្យសោកស្តាយចំពោះអ្នកចាត់ការរូបគេរូបគេបានបរាជ័យសម្រាប់ ៨ប្រកួតចុងក្រោយរបស់គាត់នៅ Newcastle ទីបំផុតក្លឹបបានធ្លាក់ទៅទៅលេងនៅលីកលំដាប់ទីពីរបន្ទាប់ពីបរាជ័យ ១-0 លើក្រុម Aston Villa នៅថ្ងៃចុងក្រោយ។

៦. Filippo Inzaghi


Inzaghi អតីតខ្សែប្រយុទ្ធឆ្នើមធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Fabio Capello និង Carlo Ancelotti ដែលបានទទួលជោគជ័យយ៉ាងពិសេស។ Inzaghi បានចូលមកដឹកនាំ AC.Milan នៅឆ្នាំ២០១៤ បន្ទាប់ពីអតីតមិត្តរួមក្រុម Clarence Seedorf ដឹកនាំរយៈពេលខ្លី។ ទោះជាយ៉ាងណាអតីតខ្សែប្រយុទ្ធរូបនេះដែលបានឈ្នះពានរង្វាន់ធំៗ ៨ ជាមួយក្លឹបទទួលបានជ័យជំនះត្រឹមតែ ១៤លើក លើកក្នុងចំណោម ៤០ប្រកួត ខណៈដែលក្រុម AC Milan បានបញ្ចប់រដូវកាលក្នុងលេខរៀងទី១០ ដែលជាលទ្ធផលដ៏អាក្រក់បំផុតក្នុងរយៈពេល ១៧ឆ្នាំ។

៧. Thierry Henry