លោក Leonardo នាយកប្រតិបត្តិក្លឹប PSG បាននិយាយថាគាត់មិនហ៊ានសន្យានឹង Kylian Mbappe នឹងបន្តកិច្ចសន្យាថ្មីជាមួយម្ចាស់ជើងឯក Ligue១ Paris Saint-Germain រឺយ៉ាងណានោះទេ ស្របពេលខ្សែប្រយុទ្ធ Mbappe ត្រូវបានក្លឹបយក្ស Real Madrid បង្ហាញចេតនាចង់បានរូបគេសម្រាប់ពង្រឹងក្លឹបត្រៀមប្រកួតប្រជែងរដូវកាលថ្មី។ ម្ចាស់ជ័យលាភី World Cup ២០១៨ វ័យ ២០ ឆ្នាំរូបនេះបានបានជួយ PSG លើកពាន Ligue១ ក្រោយបង្ហាញខ្លួន ២៩ប្រកួតរកបាន ៣៣គ្រាប់កាលពីរដូវកាលចាស់។

លោក Leonardo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង Le Parisien ថាៈ មានមូលហេតុទី១ ខ្ញុំមិនអាចធានាបាន ព្រោះខ្ញុំមិនមែនតំណាងឱ្យកីឡាករគ្រប់គ្នានៅក្នុងក្លឹប។ ទី២ ដោយសារតែខ្ញុំមិនអាចធ្វើការសន្យាដោយមិនប្រាកដប្រជានោះឡើយ ហើយអ្វីដែលខ្ញុំកំពុងតែផ្តោតអារម្មណ៏ គឺដឹកនាំក្រុមនៅពេលនេះ។