យោងប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ De Telegraaf បានចុះផ្សាយថាក្រុម Juventus បានធ្វើការដាក់សំណើរ ចុងក្រោយបំផុតដែលមានតម្លៃច្រើនជាងលើកទី១ ធ្លាប់ធ្វើឡើងកាលពីសប្តាហ៏មុនពោលគឺរហូតដល់ទៅ ៦៧លានអឺរ៉ូ សម្រាប់ខ្សែការពារឆ្នើមវ័យក្មេង Matthijs de Ligt របស់ក្រុម Ajax ដែលបានទទូចថាពួកគេចង់បានរហូតដល់ទៅ ៧៥លានអឺរ៉ូ។

ម្ចាស់ជើងឯកអ៊ីតាលី Juventus សង្ឃឹមថានឹងបង្ហាញវត្តមានខ្សែការពាររូបនេះនៅថ្ងៃសៅរ៍ដើម្បីជៀសវាង រូបគេអាចនឹងធ្វើដំណើរទៅកាន់ប្រទេសអូទ្រីសជាមួយក្រុម Ajax។ ផ្ទុយទៅវិញក្រុម Juventus ចង់ឱ្យរូបគេចូលរួមជាមួយមិត្តរួមក្រុមថ្មីសម្រាប់ការធ្វើដំណើរប្រកួតបើករដូវកាល Asian Tour ហើយគូប្រកួតដំបូងរបស់គេនោះគឺម្ចាស់ជើងឯករង Champion League រដូវកាល ២០១៨-២០១៩ Tottenham Hotspur។

ទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណ៏ណាមួយរវាងក្លឹបទាំងពីរក៏ដោយប៉ុន្តែកីឡាករវ័យ ១៩ឆ្នាំរូបនេះ បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Juventus សម្រាប់ថ្លៃពលកម្មនឿយហត់នៅទឹកប្រាក់ ១១លានអឺរ៉ូក្នុងមួយរដូវកាលជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Turin មួយនេះ។