យោងគេហទំព័រ The Sun បានចុះផ្សាយថា Manchester United បានយល់ព្រមលើតម្លៃខ្លួន ៨៩,៣លានអឺរ៉ូសម្រាប់ការចុះហត្ថលេខាផ្ទេរយកកីឡាករ Harry Maguire ពីក្រុមកញ្ជ្រោងខៀវ Leicester City។ មានន័យថា Harry Maguire និងក្លាយជាអ្នកការពារដ៏ថ្លៃបំផុតរបស់ពិភពលោកដែលជាកំណត់ត្រាមួយថ្មីត្រូវបានបំបែកកំនត់ត្រាចាស់របស់ខ្សែការពារ Van Dijk ផ្ទេរពី Southampton មកកាន់ហង្សក្រហម Liverpool កាលពីឆ្នាំ២០១៨ ក្នុងតម្លៃតិចជាង ៨៥លានផោន។

ខ្សែការពារកណ្តាល Maguire បានបង្ហាញទម្រង់លេងល្អបំផុតនៅ World Cup ២០១៨ ដ៏អស្ចារ្យនៅក្នុងវ័យ ២៦ឆ្នាំ និងជាមួយក្រុម Leicester City នៅរយៈពេល ២រដូវកាលចុងក្រោយនេះដែលនាំអោយមានការចាប់អារម្មណ៏ពីសំណាក់ក្លឹបធំៗដូចជា Man.City ផងដែរ។ Maguire គឺជាសមាជិកទី២ សម្រាប់ខ្សែការពារអន្តរជាតិអង់គ្លេសក្រោយ Man.United ចុះហត្ថលេខានាំយក Wan-Bissaka ពីក្រុម Crystal Palace មករួមក្រុមកាលពីពេលថ្មីៗនេះ។