ខ្សែការពារ Matthijs de Ligt ដែលជាប្រធានក្រុមនៃក្រុម Ajax បានធ្វើដំណើរទៅដល់ទីក្រុង Turin ហើយ ដើម្បីបំពេញការផ្ទេរក្នុងតម្លៃខ្លួន៦៧,៥លានផោន (ស្មើនឹង៨៤លានដុល្លារអាមេរិក) ទៅកាន់ Juventus ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A។

កីឡាករវ័យ១៩ឆ្នាំរូបនេះ ដែលក៏ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Manchester United, Barcelona និង Paris-St Germain ផងដែរនោះ បានជួយឲ្យក្លិបយក្សរបស់ហូឡង់មួយនេះ ឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន។ ក្រោយពីធ្វើដំណើរទៅដល់ដោយយន្តហោះឯកជន ខ្សែការពាររូបនេះ បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅទីនេះ»។

រូបគេបានបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងឆ្នាំ២០១៦ និងបានឈ្នះពានក្របខ័ណ្ឌ Eredivisie និង Dutch Cup ហើយក៏បានឈានទៅប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្ណាំ២០១៧ ផងដែរ។ De Ligt បានស៊ុតបាល់បញ្ចូលទី៨គ្រាប់ ក្នុងការបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌលីក៧៧លើក សម្រាប់ក្លិប Ajax ដែលរូបគេបានចូលរួមក្នុងវ័យ៩ឆ្នាំ និងបានក្លាយជាប្រធានក្រុមមានវ័យក្មេងជាងគេបំផុតរបស់ក្លិបនេះ កាលពីខែមីនា ឆ្នាំ២០១៨៕
ប្រភពព័ត៌មាន៖ BBC