ខ្សែ​បំរើ​សញ្ជាតិ​វែ​ល Aaron Ramsey បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ ​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌មាន​ជាមួយ​ក្លិប​ជើងឯក​អ៊ីតាលី​សេះបង្កង់ Juventus ​ហើយ​ក្រោយ​អស់​កិច្ចសន្យា​ជាមួយ Arsenal​។

​​កីឡាករ​វ័យ ២៨ឆ្នាំ​រូប​នេះ​បាន​រៀប​រាប់​ថា ការ​ផ្លាស់​មកកាន់ Juventus​ គឺជា​សុបិន​ក្លាយ​ជា​ការពិត​មួយ ហើយ​ក៏​រីក​រាយ​ដែល​បាន​ធ្វើ​ការ​ជាមួយ​លោក Maurizio Sarri​ ដែល​ជា​អតីត​គ្រូ​បង្វឹក Chelsea រដូវ​កាល​មុន​នាំ​ក្រុម​ឈ្នះ​ជើងឯក UEFA Europa League និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Carabao Cup​។ ​​

Ramsey ក៏​ចង់​ធ្វើ​ខ្លួន​ឲ្យ​ជោគជ័យ​នៅ Juventus​ ផង​ដែរដើម្បី​ដើរ​តាម​លំនាំ​លោក John Charles ដែលជា​អតីត​កីឡា​ករ​វែល​ម្នាក់​ដែល​មាន​ប្រវត្តិ​ជោគជ័យ​នៅ Juventus​ ឈ្នះ​ជើងឯក​អ៊ីតាលី​ ៣លើកក្នុង​រយៈពេល ៥​ឆ្នាំ​ចន្លោះ​ឆ្នាំ ​1957-1962​។​ ​Aaron Ramsey មិន​មែន​ជា​កីឡា​ករ​វែល​ទី1 ​ផ្លាស់​មកលេង Juventus ​បន្ទាប់ពី​លោក John Charles នោះ​ទេ ពោល​គឺ​លោក Ian Rush ដែល​ជា​អតីត​ខ្សែប្រយុទ្ធ Liverpool ក៏​ធ្លាប់​ចំណាយ​ពេល ២ឆ្នាំ​នៅ​ទីក្រុង Turin ផង​ដែរ​៕