អតីតខ្សែការពារ និងជាវីរបុរសក្រុមកាំភ្លើងធំ Arsenal លោក Marc Overmars បានប្រាប់អតីតក្លឹបរបស់ខ្លួន Arsenal ឱ្យលក់ខ្សែបម្រើ Mesut Ozil នៅរដូវក្តៅនេះ ហើយផ្ទេរយកជំនួសមកវិញដោយកីឡាករ Hakim Ziyech។ Overmars បច្ចុប្បន្នមានតួនាទីជានាយកផ្នែកកីឡានៅក្លិប Ajax បានអះអាងថាកីឡាករអន្តរជាតិម៉ារ៉ុក Ziyech សក្តិសមបំផុតដើម្បី ជំនួសតំណែង Ozil។

ទោះបីជាបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ និងផ្តោតការលេងជាមួយក្លឹប ប៉ុន្តែមិនអាចជាប់ក្នុងជម្រើស ១១នាក់ដំបូងរបស់គ្រូបង្វឹក Unai Emery និងបង្កើតកំនត់ត្រាបានតែ ២ដងក្នុងចំណោម ២៤ប្រកួតនៅ Premier League រដូវកាលចាស់។ អតីតខ្សែបម្រើ Real Madrid វ័យ ៣០ឆ្នាំរូបនេះបានបន្តកិច្ចសន្យាថ្មីនៅខែមករា ឆ្នាំ២០១៨ និងមានប្រាក់ពលកម្ម ៣៥0,000 ផោនក្នុង ១សប្តាហ៍នៅតែមិនអាចបង្ហាញភាពរលូនជាមួយក្លឹបបាន។

ផ្ទុយទៅវិញ Overmars ដែលបានបង្ហាញខ្លួន ១០០ដងឱ្យ​ Arsenal នៅរដូវកាល១៩៩៧-២០០០ ជឿជាក់ថា Arsenal ត្រូវតែចុះហត្ថលេខានាំយក Ziyech នៅរដូវក្តៅនេះ ព្រោះក្លឹបអាចទទួលបានកីឡាករល្អមានតម្លៃខ្លួនប្រមាណ ២៥លានផោន និងអាចចំណេញប្រាក់ពាក់កណ្តាលពី ប្រាក់ខែរបស់ Ozil។ Overmars បានប្រាប់ Voetbal International: ខ្ញុំគិតថាគាត់លេងបានល្អរៀងរាល់ឆ្នាំហើយស្ថិតិរបស់គាត់គឺល្អខ្លាំងណាស់។

មានក្លឹបជាច្រើនកំពុងចាប់អារម្មណ៏គាត់ ខ្ញុំគិតថា Hakim Ziyech គឺល្អជាង Mesut Ozil ។ប៉ុន្តែពួកគេ (Arsenal) មិនបានស្តាប់ខ្ញុំទេ ដូច្នេះ Ziyech កំពុងបន្តស្ថិតនៅជាមួយក្រុម Ajax។

Ziyech កីឡាករវ័យ ២៥ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីក្រុម Tottenham Hotspur នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រនៃក្របខ័ណ្ឌ Champions League មានកំនត់ត្រារកបាន ១៦គ្រាប់និង Assist ១៣លើកដើម្បីជួយ Ajax លើកពាន រង្វាន់លីកកំពូលហូឡង់ Eredivisie រដូវកាលមុន។