(ខាយរ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ ត្រូវប៉ះគូប្រជែងអាល់ហ្សេរីនាម៉ោង ២រំលងអាធ្រាត្រនេះនៅ វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 ដែលមានអេហ្ស៊ីប ធ្វើម្ចាស់ផ្ទះ។

សេណេហ្គាល់ ធ្លាប់ចាញ់អាល់ហ្សេរី ១-០ កាលពីវគ្គសន្សំពិន្ទុក្នុងពូល C ក្នុងនាមជាក្រុមដែលបញ្ចប់ទៅដោយ ចំណាត់ ថ្នាក់លេខ១ និងលេខ២ ចេញពីពូលខាងលើ។

៣ប្រកួតបន្ទាប់របស់ក្រុមមិនទាន់ឈ្នះពាន Africa Cup of Nations សេណេហ្គាល់ ក្នុងវគ្គចាញ់ធ្លាក់បានយកឈ្នះ អ៊ុយហ្គាន់ដា ១-០ ឈ្នះបេនីន ១-០ មុនមកទម្លាក់ទុយនេស៊ី ១-០ ក្នុងនាទីបន្ថែម ដើម្បីឡើងមកជួបក្រុមឈ្នះ ជើងឯកពាននេះចុងក្រោយក្នុងឆ្នាំ១៩៩០ អាល់ហ្សេរី ដែលបានទម្លាក់ហ្គីណេ ៣-០ ឈ្នះកូឌីវ័រ ៤-៣ ដោយបាល់ប៉េណាល់ទី និងឈ្នះនីហ្សេរីយ៉ា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕