Liverpool នឹង​ធ្វើ​កិច្ចសន្យា​ថ្មី​ ដែល​នឹង​ធ្វើ​ឲ្យ Mo Salah ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ខែ​ច្រើន​បំផុត​នៅ​ក្របខ័ណ្ឌ Premier League ជាមួយ​ប្រាក់​ឈ្នួល ២២,៤ លាន​ផោន (២៨ លាន​ដុល្លារ) ក្នុង​១​ឆ្នាំ។ នេះ​បើ​តាម The Sun។

កីឡាករ​អេហ្ស៊ីប​ដែល​​ត្រូវ​បាន​គេ​រាយការណ៍​ថា Real Madrid ចាប់អារម្មណ៍ នឹង​ធ្វើ​កិច្ចសន្យា​ថ្មី​​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ជាង ២,៣ លាន​ដុល្លារ​ក្នុង​១​ខែ ដែល​នឹង​អាច​វ៉ា​ឈ្នះ Alexis Sanchez របស់ Manchester United ក្នុង​នាម​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ខែ​ច្រើន​បំផុត។

ប្រភព​ខាង​លើ​បន្ត​ថា Salah នឹង​បន្ត​កុងត្រា​ជាមួយ​ហង្ស​ក្រហម​រហូត​ដល់​ឆ្នាំ ២០២៣ ហើយ​ក្រុម​ជើងឯក Champions League សន្យា​ថា​នឹង​បន្ត​កុងត្រា​ច្រើន​ឆ្នាំ និង បន្ថែម​លុយ​ច្រើន​ទៀត​ដល់ Salah។ អតីត​ខ្សែប្រយុទ្ធ Chelsea និង Roma វ័យ​២៧​ឆ្នាំ​រូប​នេះ​ ៥៤​គ្រាប់​ក្នុង​ចំណោម​៧៤​ប្រកួត​នៅ Premier League ចាប់​តាំង​ពី​ចូលរួម​តាំង​ពី​ឆ្នាំ​២០១៧​មក៕