បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ Atletico Madrid បាន​បន្ត​ចំណាយ​លុយ​បន្ថែម​ទៀត​ក្នុង​រដូវក្តៅ​នេះ ដោយ​បាន​នាំ​យក​ខ្សែ​ការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ Mario Hermoso ​ពី​ក្លិប​រួម​លី​គ Espanyol ​ក្នុង​តំលៃ 29លាន​អឺរ៉ូ​។

​​ការ​ចរចា​នាំ​យក​កីឡាករ​វ័យ 24ឆ្នាំ​រូប​នេះធ្វើ​ឡើយ​ជិត​មួយ​ខែ​ហើយ​រវាង Espanyol​ និង Atletico Madrid ខណៈ​កិច្ចសន្យា​របស់ Hermoso​ នៅសល់​មួយ​ឆ្នាំ​។ ​ខ្សែ​ការពារ​កណ្ដាល​ដែល​មាន​ស្ថិតិ​ល្អ​មួយ​នៅ La Liga​ រដូវ​កាល​មុន​រូប​នេះ បាន​បដិសេធ​សំណើ​របស់ Real Madrid និង Paris Saint Germain​ តែ​ជ្រើសរើស Atletico Madrid​។ ​ការ​មក​ដល់​របស់ Mario Hermoso​ គឺ​បំពេញ​ចន្លោះ​អ្នក​ដែល​បាន​ចាកចេញ​គឺ Diego Godin ទៅ Inter Milan និង Lucas Hernandez​។

​​បន្ថែម 29លាន​អឺរ៉ូ​នៃ​ការ​នាំ​យក Mario Hermoso​ នេះ​ធ្វើ​អោយ Atletico Madrid កើន​ការ​ចំណាយ​ក្នុង​ការទិញ​កីឡាករ​ដល់ 248លាន​អឺរ៉ូ​ហើយ បន្ទាប់ពី Marcos Llorente, Joao Felix, Hector Herrera, Nicolas Ibanez និង Ivan Saponjic​ តែ​បាន​បញ្ចេញ Antoine Griezmann​ ទៅ Barcelona ក្នុង​តំលៃ 120លាន​អឺរ៉ូ​៕