​ ក្រុមជម្រើសជាតិអាល់ហ្សេរីបានលើកពានរង្វាន់ Africa Cup of Nations ជាលើកទី ២ក្នុងប្រវត្តិសាស្រ្តទ្វីបអាហ្រ្វិក ខណៈដែលគ្រាប់បាល់ជ័យជំនះនេះ លើក្រុមសេណេហ្គាល់ក្នុងវគ្គផ្តាច់ព្រ័ត្រនៅ ទីក្រុងគែរប្រទេសអេហ្សីបក្នុងលទ្ធផល១:0 ក្រោយចាប់ផ្តើមប្រកួតតង់ទី១មិនទាន់ បានក្តៅដីស្រួលបួលផង។ ១គ្រាប់ដ៏សំខាន់របស់កីឡាករ Bounedjah រកបាននៅនាទីទី២ក្រោយស៊ុតបាល់ប៉ះនិងកីឡាករ Salif Sane រំលងពីលើអ្នកចាំទី Alfred Gomesបានត្រឹមឈរមើលបាល់ធ្លាក់ចូលទីប៉ុណ្ណោះ។

សេណេហ្គាល់មានឪកាសរកបានគ្រាប់បាល់តាមស្មើវិញដោយបាល់ប៉េណាល់ទីសម្រាប់ការប្រកួតក្នុងតង់ទី២ ក្រោយពីបាល់ទាត់ប៉ះដៃខ្សែការពារអាល់ហ្សេរី ប៉ុន្តែបន្ទាប់ពីពីការពិនិត្យឡើងវិញរបស់អាជ្ញាកណ្តាលលើប្រព័ន្ធ VAR ក៏បានសម្រេចចាត់ទុកជាមោឃៈ។ទោះបីជាមានការខិតខំប្រឹងប្រែងរកគ្រាប់បាល់វាយបកតាមស្មើយ៉ាងណា ក៏មិនអាច ផ្តល់លទ្ធផលសម្រាប់សេណេហ្គាល់បានដែរ។បញ្ចប់ការប្រកួតសេណេហ្គាល់០:១អាល់ហ្សេរី។

អាល់ហ្សេរីបានឈ្នះពានប្រកបដោយកិត្តិយស African Nation Cup លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩០ ស្រប ពេលសេណេហ្គាល់ដែលបានបង្ហាញខ្លួនជាលើកទី ២ របស់ពួកគេនៅក្នុងវគ្គផ្តាច់ព្រ័ត្រគិតចាប់តាំងពីឆ្នាំ ២០០២។