Marcelo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ YouTube De Sola ថា សមាជិកមិត្តរួមក្រុមថ្មី Eden Hazard គឺជាកីឡាករកំពូលម្នាក់។ ប៉ុន្តែប្រសិនជានិយាយដល់គុណភាពនិងកម្រិតលេងរបស់កីឡាករកំពូលគឺច្បាស់ជា មិត្តរួមជាតិ Neymar ហើយ។

ខ្សែការពារឆ្វេងចាស់វស្សាសញ្ជាតិប្រេស៊ីល Marcelo វ័យ៣៣ឆ្នាំរូបនេះ ជឿជាក់ថាកីឡាករ Eden Hazard ដែលជាមិត្តរួមក្រុម Real Madrid មិនទាន់គាប់ ប្រសើរជាង Neymar នៅឡើយទេ។ខ្សែបម្រើ-ប្រយុទ្ធ Hazard ត្រូវបានក្លឹបអធិរាជស Real Madrid ចុះហត្ថលេខានាំយកមកកាន់កីឡាដ្ឋាន Estadio Santiago Bernabeu នៅរដូវក្តៅនេះពីក្លឹបតោខៀវ Chelsea នៅក្នុងកិច្ចព្រមព្រៀងមួយបូករួមផលប្រយោជន៏ផ្សេងៗអាស្រ័យលើទម្រង់លេង ដែលអាចនឹងមានតម្លៃរហូតដល់១៣០លានផោន។

កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះកំពុងចាប់អារម្មណ៍លើការហ្វឹកហាត់ត្រៀមប្រកួតមុនបើក រដូវកាលរបស់ក្លិប(Pre-Season)នឹងជាកីឡាករសំខាន់សម្រាប់គ្រូបង្វឹក Zinedine Zidane មុនពេលយុទ្ធនាការប្រកួតប្រជែងពានរង្វាន់La Liga នាពេលខាងមុខ។