ហង្សក្រហម Liverpool បានចុះហត្ថលេខាលើខ្សែបម្រើកណ្តាលវ័យទើបតែមានអាយុ ១៦ឆ្នាំ Harvey Elliott ពីក្រុម Fulham។ Elliott បានក្លាយជាកីឡាករវ័យក្មេងបំផុតកំលុងពេលបង្ហាញខ្លួននៅក្របខ័ណ្ឌ Premier League ក្នុងនាមកីឡាករបម្រុងសម្រាប់ជំនួបជាមួយក្លឹប Wolverhampton Wanderers កាលពីខែឧសភា កន្លងទៅក្នុងវ័យ ១៦ឆ្នាំនិង ៣០ថ្ងៃ។

កីឡាករអន្តរជាតិអង់គ្លេសវ័យក្មេងនៅមិនទាន់អាចចាត់បញ្ចូល និងក្លាយជាកីឡាករអាជីពបានដរាបណារូបគេឈានចូលដល់វ័យ ១៧ឆ្នាំ ពេញលេញនៅខែមេសា ២០២០ ឆ្នាំក្រោយ។ Liverpool ក៏បានដាក់អោយ Elliot បង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យជាមួយ Napoli នៅ Edinburgh ផងដែរប៉ុន្តែទទួលលទ្ធផលបរាជ័យ ៣:0។

Elliott ក៏មានចំណាប់អារម្មណ៏ពីក្លិបធំៗដូចជាៈ Real Madrid, Paris St-Germain, Arsenal និង Manchester City នឹងក្លាយជាកីឡាករមានទេពកោសល្យទីពីរក្នុងការចូលរួមជាមួយក្រុម Liverpool នៅរដូវក្តៅនេះបន្ទាប់ពីខ្សែបម្រើ-ការពារសញ្ជាតិហូឡង់ Sepp van den Berg វ័យ ១៧ ឆ្នាំបាន ផ្លាស់ពីក្លឹប PEC Zwolle រួចមក។