ក្លឹប FC Andorra ដែលជាកម្មសិទ្ធិរបស់ខ្សែការពារ Gerard Pique ក្រុមបាសេឡូណាបានចំណាយប្រាក់ចំនួន ៤៥២.០២២អឺរ៉ូ (៤១១,០០០ ផោន) ដើម្បីបំពេញលក្ខណ្ឌឡើងមកលេងនៅលីកលំដាប់ទីបីនៃក្របខណ្ឌបាល់ទាត់ប្រទេសអេស្ប៉ាញ។

ក្លឹបដែលត្រូវបានទិញដោយភាគហ៊ុនរបស់ Pique Kosmo Group កាលពីខែធ្នូឆ្នាំមុន និងមានកៅអីឡើងមកលេងនៅលីកលំដាប់ទី៤ កាលពីរដូវកាលមុន ប៉ុន្តែពេលនេះបាន Promote ឡើងមកលេងជំនួសក្លឹប Reus ក្រោយត្រូវបានកាត់ចេញដោយសារបញ្ហាវិបត្តិហិរញ្ញវត្ថុ។ ក្លឹប Zamora, Jaen, Intercity និង Linares ក៏មានចំណាប់អារម្មណ៍ចង់ជំនួសកន្លែងរបស់ក្លឹប Reus ផងដែរ។

FC Andorra បង្កើតឡើងក្នុងឆ្នាំ១៩៤២ លេងក្នុងលីកដំបូងបំផុតចាប់តាំងពីឆ្នាំ១៩៤៨។ នៅពេលក្រុមហ៊ុន Kosmo Group ធ្វើការវិនិយោគនិងចូលមក ទទួលបន្ទុកគ្រប់គ្រងក្លឹបរួចមកពួកគេបាន តស៊ូដោះស្រាយបញ្ហា បំណុលនៅក្នុងក្របខ័ណ្ឌលំដាប់ថ្នាក់ទី៥ នៃតំបន់ Primera Catalana មានមួយពិន្ទុពីកន្លែងកាត់ចោលនិង ១៧ពិន្ទុនៅពីក្រោយកំពូលតារាង។ ប្រាក់ថ្លៃឈ្នួលដែលបានបង់ដោយ Andorra គឺជាតម្រូវការរបស់សហព័ន្ធបាល់ទាត់រាជាណាចក្រអេស្បាញ(RFEF)។