Cristiano Ronaldo បានទទួលពានផ្ទាល់ខ្លួនមួយទៀតឈ្មោះថា Marca Legend Award ដែលជាពានរង្វាន់មួយថ្មីទៀត បន្ថែមទៅលើពានដ៏ច្រើនរបស់ខ្លួនដែលធ្លាប់ទទួលកន្លងមកក្នុងអាជីពដ៏ជោគជ័យ ក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ។ ព្រឹត្តការណ៏នេះត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៩ កក្កដា ២០១៩ នៅទីក្រុង Madrid រាជធានីរបស់ប្រទេសអេស្បាញ។ កីឡាករក្រុមជម្រើសជាតិព័រទុយហ្គាល់ រូបនេះបានចំណាយពេល ៩ឆ្នាំជាមួយ Real Madrid មុនពេលគាត់បញ្ចប់ការផ្ទេរ ៩៩លានផោនរបស់គាត់ទៅ Juventus នៅខែកក្កដា។

ខ្សែប្រយុទ្ធស្លាបឆ្នើមរបស់ក្រុមសេះបង្កង់ Juventus វ័យ ៣៤ឆ្នាំរូបនេះក៏បានថតរូបជាមួយដៃគូគឺនាង Georgina Rodriguez វ័យ ២៥ឆ្នាំនិងប្រធានក្លឹប Real Madrid លោក FLorentino Perez ជាលើកដំបូងក្រោយចាកចេញពីក្លឹបកាលពីរដូវក្តៅឆ្នាំមុនបន្ទាប់ពីរូបគេទទួលបានទទួលពានកិត្តិយសនេះ។

Ronaldo បានក្លាយជាកីឡាករម្នាក់ក្នុងចំណោមអត្ថពលិកល្បីៗដូចជាស្តេចប្រដាល់ Muhammed Ali, ស្តេចល្បឿន Usain Bolt, ស្តេចបាល់បោះ Michael Jordan, ស្តេចបាល់ទាត់ Pele, និងអធិរាជបាល់ទាត់អាហ្សង់ទីន Diego Maradona និងកំពូលខ្សែប្រយុទ្ធ Lionel Messi ក៏ធ្លាប់បានទទួលពានរង្វាន់ដ៏ល្បីល្បាញមួយនេះផងដែរ។

Ronaldo ចំណាយពេល ៩ឆ្នាំជាមួយ Real Madrid និងបានជួយក្រុមឈ្នះពានរង្វាន់ Champions League ចំនួនបួនពានរង្វាន់ Copa del Reys និង La Liga ចំនួនពីរមុនពេលផ្ទេរក្នុងតម្លៃខ្លួន ៩៩លានផោន ទៅ Juventus នៅខែកក្កដា ២០១៨ ជាមួយកំនត់ត្រារកបានគ្រាប់បាល់ ៤៥១គ្រាប់ ក្នុង ៤៣៨ប្រកួត។