Harry Kane បានជួយអោយក្រុមមាន់ខ្នាយមាស Tottenham ឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ការប្រកួតពានរង្វាន់ Audi Cup របស់ពួកគេទល់នឹង Real Madrid នៅទីក្រុង Munich ប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី៣០ សីហា ២០១៩ នេះ។

ខ្សែប្រយុទ្ធអង់គ្លេស Kane មានឪកាសបណ្តើរបាល់ទៅស៊ុតបញ្ចូលទីបន្ទាប់ពីខ្សែការពារឆ្វេង Marcelo បោះបាល់មិនបានល្អអោយមិត្តរួមក្រុម Ramos។ បច្ចុប្បន្នក្រុមមាន់ខ្នាយមាសនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រនៃថ្ងៃពុធនេះ។

Real Madrid នឹងត្រូវប្រកួតម្តងទៀតនៅថ្ងៃពុធជាមួយក្រុម Fenerbahce ដែលបានចាញ់ក្រុម Bayern ដោយលទ្ធផល ៦-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរនោះ។