ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុម Fenerbaçhe 5-3 ក្នុងការប្រកួតពានរង្វាន់ Audi Cup ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ ដែលព្រឹតិ្តការណ៏នេះបានប្រព្រឹត្តទៅនៅប្រទេសអាឡឺម៉ង់ កាលពីថ្ងៃទី31 កក្កដា 2019 នេះ។ 5គ្រាប់របស់ក្រុមគ្រូបង្វឹក Zinidine Zidane រកបានដោយកីឡាករ Karim Benzema ធ្វើបានHat-trick ៣គ្រាប់ បន្ទាប់ពីកីឡាករ Garry Rodrigues របស់ក្រុម Fenerbaçhe រកបានបាល់ 1គ្រាប់នាំមុខមុន។

កីឡាករ Nabil Kira និង Ozan Tufan ក៏មានឪកាសរកគ្រាប់បាល់ប្រដេញពិន្ទតាមស្មើក្នុងលទ្ធផល 3:3។ ប៉ុន្តែអ្វីៗប្រែប្រួលមិនទៀងនៅពេល Nacho Fernandez និង Mariano Diaz រកគ្រាប់បាល់បន្ថែមបាន ២គ្រាប់ទៀត ធ្វើអោយបញ្ចប់ការប្រកួត Real Madrid 5:3 Fenerbache។ លទ្ធផលនះបាននាំអោយក្រុម Real Madrid ស្គាល់ជ័យជំនះជាលើកដំបូងក្នុងការប្រកួតមិត្តភាព Pre-season មុនបើករដូវកាលក្រោយប្រកួតបាន ៥ដងកន្លងមក។