បន្ទាប់ពីរបូតគ្រាប់បាល់បញ្ចូលទីដល់ទៅ ៦គ្រាប់នៅ ២ប្រកួតចុងក្រោយក្នុងជំនួបមិត្តភាពមុនបើករដូវកាលថ្មីនេះគ្រូបង្វឹក Chelsea លោក Frank Lampard បានសារភាពថាលោកមានការព្រួយបារម្ភខ្លាំងបំផុតចំពោះភាពកំសោយ និងការឆកល្វែងនៅតំបន់ខ្សែការពារ។
Lampard អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានប្រាប់អោយដឹងថាៈ ខ្ញុំព្រួយបារម្មណ៏ ពិតមែនពីព្រោះយើងមិនចង់អោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីសូម្បី ១គ្រាប់។ ខ្ញុំកំពុងព្យាយាមធ្វើឱ្យមានភាពវិជ្ជមានកើតមានឡើងសម្រាប់ក្រុម។ យើងបានទស្សនាវីដេអូការប្រកួតកន្លងមកដើម្បីកែប្រែកំហុស ហើយព្យាយាមមិនអោយមានកំហុសដូចនោះទៀត។
ក្រុមតោខៀវ Chelsea និងត្រូវជួបប្រកួតជាមួយបិសាចក្រហម Manchester United នៅ ១០ថ្ងៃខាងមុខនេះ និងជាការប្រកួតបើកឆាក English Premier League (២០១៩-២០២០) បន្ទាប់ពី ការប្រកួតមិត្តភាពជាមួយក្រុម Borussia Mönchengladbach ដែលនិងធ្វើឡើងនៅចុងសប្តាហ៍នេះ។ អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស Lampard មិនអាចនាំយកកីឡាករចំណូលថ្មីមករួមក្រុម បានទេដោយសារបច្ចុប្បន្នក្លឹបកំពុងជាប់បម្រាមផ្ទេរកីឡាករ ដូច្នេះអតីតគ្រូបង្វឹក Derby Country នឹងត្រូវធ្វើការរួមគ្នាជាមួយកីឡាករដែលមានស្រាប់ពេញមួយរដូវកាល។
លោក Frank Lampard ព្រួយបារម្មណ៏ប្រព័ន្ធខ្សែការពារ Chelsea មុនជួប Man.United
អត្ថបទទាក់ទង