លោក Louis van Gaal អតីតអ្នកចាត់ការទូទៅ Man.United បានផ្តល់ជាមតិរិះគន់និងយោបល់យល់ឃើញអំពីមូលហេតុដែលលោក Pep Guardiola គ្រូបង្វឹកក្រុមមេឃខៀវ Man.City មិនទាន់មានឪកាសលើកពាន UEFA Champion League នាពេលកន្លងមក។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ដែលបានដឹកនាំក្រុមទទួលចំណាត់ថ្នាក់លេខ២ នៅ World Cup ២០១០ បានរិះគន់ទៅលើទម្រង់លេងនិងទស្សនវិស័យដឹកនាំជាហេតុផលដែលគាត់មិនបានឈ្នះពានកំពូលទ្វីបអឺរ៉ុប ជាមួយក្រុម Bayern Munich និង Manchester City បាន។
លោក Van Gaal បានបញ្ជាក់ដូច្នេះថាៈ ការឈ្នះលីកអង់គ្លេស ២ឆ្នាំជាប់ៗគ្នាពិតជាអស្ចារ្យណាស់។ លោក Guardiola បានឈ្នះរាល់អ្វីដែលជាពាននៅលីកកំពូលអង់គ្លេសដូចជា Premier League ,FA Cup និង League Cup ប៉ុន្តែកម្រិតខ្ពស់បំផុតនៅអឺរ៉ុបគឺ Champions League ។
គាត់នៅតែមិនទាន់សម្រេចបាននៅឡើយទេ ព្រោះគាត់បានបង្ហាញការព្រួយបារម្ភខ្លាំងពេកទៅលើក្រុមរបស់ខ្លួន ហើយភ្លេចយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះគូប្រកួតប្រជែង ជាក់ស្តែងលោក Guardiola និង Ten Hag(គ្រូAjax)មានការអោយតម្លៃគូប្រកួតប្រជែងជាមួយលីកក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែនៅ Champion League ពួកគាត់មិនបានអនុវត្តន៏ដូច្នេះទេ។
Van Gaal ប្រាប់មូលហេតុគ្រូបង្វឹក Pep Guardiola មិនអាចឈ្នះ Champion League
អត្ថបទទាក់ទង