បាល់ទាត់៖ លេងមែនទែនហើយ Aston Villa ឡើងមកកាន់ English Premier League លើកនេះមិនចង់ធ្លាក់ទៅវិញឡើយ ក្រោយទិញកីឡាករថ្មីទី12 គឺកីឡាករជំរើសជាតិហ្ស៊ីមបាបវ៉េ Marvelous Nakamba ពីក្លិបបែលហ្ស៊ិក Club Brugge ក្នុងតំលៃប្រមាណ 11លានផោន។
កីឡាករវ័យ 25ឆ្នាំរូបនេះជាកីឡាករទីពីរហើយដែល Aston Villa ទិញពី Club Brugge បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Wesley តំលៃ 22លានផោន។ Marvelous Nakamba គឺជាសមាជិករបស់ Club Brugge ដែលលេងនៅ UEFA Champions League រដូវកាលមុន និងបង្ហាញខ្លួនអោយក្រុមជំរើសជាតិហ្ស៊ីមបាបវ៉េបាន 18លើក។ ការមកដល់របស់ Nakamba គឺក្នុងថ្ងៃតែមួយដែល Aston Villa ទិញអ្នកចាំទី Tom Heaton 8លានផោនពី Burnley។
គិតមកដល់ពេលនេះ Aston Villa បានចំណាយជាង 120លានផោន មុនយុទ្ធនាការឡើងមកកាន់ Premier League រដូវកាលថ្មីខាងមុខ ដែលក្រុមរបស់លោក Dean Smith នឹងត្រូវប្រកួតសប្ដាហ៍ដំបូងនៅផ្ទះ Tottenham Hotspur៕
អត្ថបទ៖នាង សុភាវុធ ប្រភពពី: BTV Cambodia
Aston Villa បន្តទិញកីឡាករ Marvelous Nakamba ក្នុងតំលៃ ១១លានផោន
អត្ថបទទាក់ទង