ក្លិបបាល់ទាត់អាមេរិក Inter Miami គ្រោងនឹងនាំយកកីឡាករអង់គ្លេស ទៅចូលរួមក្នុងការចាប់ផ្ដើមរដូវកាលថ្មីឆ្នាំក្រោយនេះ នេះបើតាមការបញ្ជាក់របស់អតីតខ្សែបំរើអង់គ្លេស David Beckham។
ក្លិបបាល់ទាត់ថ្មីក្រោមការវិនិយោគរបស់ David Beckham ទើបតែបាននាំយកកីឡាករពីរនាក់ប៉ុណ្ណោះ ខណៈរដូវកាលថ្មីក្របខណ្ឌអាមេរិក Major League Soccer នឹងចាប់ផ្ដើមនៅខែមិនាឆ្នាំក្រោយ។ កីឡាករពីរនាក់នោះសុទ្ធតែយកមកពីក្លិបអាហ្សង់ទីនទាំងពីរ គឺខ្សែប្រយុទ្ធ Julian Carranza ពី Banfield និងខ្សែបំរើ Matias Pellegrini ពី Estudiantes។ បើតាមការចុះផ្សាយពីសារព័ត៌មាន The Sun អោយដឹងថា ខ្សែការពារអង់គ្លេស Gary Cahill និងអតីតខ្សែការពារ Manchester United, Antonio Valencia បច្ចុប្បន្នលេងនៅ L.D.U. Quito នឹងអាចផ្លាស់ទៅ Inter Miami ផងដែរនៅឆ្នាំ2020 ខាងមុខ។
កីឡាករផ្សេងទៀតដែលជាគោលដៅរបស់ Miami រួមមាន Hector Moreno និងអតីតខ្សែការពារ Real Madrid, Fabio Coentrao ខណៈ Sergio Busquet និង James Rodriguez ក៏ស្ថិតក្នុងបំណងរបស់ Beckham ដែរ។ រដូវកាលថ្មី Major League Soccer ឆ្នាំក្រោយនេះនឹងមានក្លិបថ្មីពីរចូលរួមគឺ Inter Miami នេះរួមជាមួយ Nashville SC មានន័យថា សរុបទាំងអស់ 26ក្រុម ខណៈគោលដៅរបស់ MLS គឺនឹងបញ្ចប់នៅត្រឹម 30ក្រុម៕
David Beckham គ្រោងយកកីឡាករពីអង់គ្លេសមួយចំនួនទៅលេងនៅក្លិបថ្មីរបស់ខ្លួន
អត្ថបទទាក់ទង