បាល់ទាត់៖ ​ខ្សែ​ការពារ​វ័យ​ចំណាស់​ប្រេ​ស៊ី​ល Dani Alves​ បាន​សំរេច​ចិត្ត​ត្រលប់​ទៅ​ទឹកដី​កំណើត​របស់​ខ្លួន​វិញ ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ប្រេ​ស៊ី​ល Sao Paulo ក្រោយចាកចេញ​ពី​ក្លិប​ជើងឯក​បារាំង Paris Saint Germain​។

​​កីឡាករ​វ័យ 36​ឆ្នាំ​រូប​នេះ​ទទួល​បាន​កិច្ចសន្យា​ជាមួយ Sao Paulo ដល់​ឆ្នាំ2022 ដែល​ទំនងជា​ក្លិប​ចុង​ក្រោយ​នៃ​អាជីព​ មុន​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​។​ ​Dani Alves ​បាន​ចាក​ចេញពី​ប្រទេស​កំណើត​របស់​ខ្លួន ​មកកាន់​ទ្វីប​អឺរ៉ុប​តាំងពី​ឆ្នាំ​2002 ចូលរួម​ជាមួយ​ក្លិប​អេ​ស្ប៉ា​ញ Sevilla​ ហើយ​បន្ត​ទៅ Barcelona ជា​ក្លិប​ជោគ​ជ័យ​បំផុត​របស់​ខ្លួន មុននឹង​ចាក​ចេញ​ពី​អេ​ស្ប៉ា​ញ​ទៅ​អ៊ីតាលី Juventus ​និង​ចុង​ក្រោយ​បំផុត Paris Saint Germain​។​ ​សរុប​ក្នុង​អាជីព​នៅ​អឺរ៉ុប Dani Alves​ ឈ្នះ​ពាន​ចំនួន 40​​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV Cambodia