ក្លឹប Manchester United បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​អង់គ្លេស Harry Maguire ពី​ក្លឹប Leicester City ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក​សម្រាប់​ខ្សែ​ការពារ​៨០​លាន​ផោន។

កីឡាក​រ​វ័យ​២៦​ឆ្នាំ​​រំពឹង​ថា​នឹង​បំពេញ​ការ​ពិនិត្យ​សុខភាព​នៅ​ចុងសប្ដាហ៍​នេះ។ គេ​នឹង​ក្លាយ​ជា​កីឡាករ​ទី​៣​ដែល United ទិញ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ក្លឹប​យក​បាន​ Aaron Wan-Bissaka និង Daniel James ពី​ក្លឹប Crystal Palace និង Swansea។

Maguire បង្ហាញ​ខ្លួន​បាន​៦៩​ប្រកួត​នៅ Premier League ឲ្យLeicester ក្រោយ​​​ផ្ទេរ​ពី​ក្លឹប Hull City ក្នុង​ឆ្នាំ​២០១៧។ តម្លៃ​ផ្ទេរ​នេះ​មាន​ន័យ​ថា Maguire នឹង​ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ក្នុង​លោក វ៉ា​កំណត់ត្រា​ចាស់​របស់ Liverpool ទិញ Virgil van Dijk ពី​ក្លឹប Southampton កាល​ពី​ខែ មករា ឆ្នាំ ២០១៨៕