ការប្រកួតបើកឆាកមុនរដូវកាល Premier League ថ្មី (២០១៩-២០២០) ចាប់ផ្តើម រឺហៅថាពាន Community Shield រវាងក្រុម​ម្ចាស់ជើងឯក Premier League រដូវកាលចាស់ Manchester City ជាមួយនឹងហង្សក្រហម Liverpool នៅឯកីឡដ្ឋាន Wembley នាថ្ងៃ អាទិត្យ ទី៤ សីហា ២០១៩ ស្អែកនេះវេលាម៉ោង៩យប់។ ទោះយ៉ាងណាសហព័ន្ធបាល់ទាត់អង់គ្លេស FA បាន​ធ្វើ​ការ​កែ​ប្រែច្បាប់ និងលក្ខណ្ឌមួយចំនួន​សម្រាប់​ការប្រកួតនេះមាន៣ចំនុចដូចជាៈ

១.តើក្រុមទាំង២មានឪកាសផ្លាស់ប្តូរកីឡាករបានប៉ុន្មាននាក់?
អ្នកចាត់ការទូទៅទាំងពីរអាចធ្វើការផ្លាស់ប្តូរ​កីឡាកររហូតដល់ទៅ ៦ ដងផ្សេងគ្នាអំឡុងពេលប្រកួតនៅឯ Wembley នេះ។ ដូច្នេះមានន័យថាកីឡាករសរុបទាំងអស់នៅលើទីលាន ១៨ នាក់ ខណៈអ្នកចាប់ផ្តើមដំបូង ១១ នាក់និងកីឡាករបម្រុង ៧ នាក់ដូចនៅ Premier League និង Champion League ដែរ។

២.តើ VAR កំពុងប្រើប្រាស់ដែរឬទេ?

ប្រព័ន្ធវីដេអូជំនួសការអាជ្ញាកណ្តាលរឺហៅកាត់ថា VAR នឹងត្រូវបានយកមកប្រើប្រាស់សំរាប់ព្រឹត្តការណ៏ ប្រកួតនេះនិង បន្ទាប់​មកនៅក្របខ័ណ្ឌ Premier League ។ VAR ធ្លាប់ត្រូវបានយកមកកាត់សេចក្តី ក្នុងព្រឹត្តិការណ៍ Carabao Cup និង FA Cup កាលពីរដូវកាលមុនហើយនឹងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការណ៏នៅឆ្នាំនេះ។ បទប្បញ្ញត្តិថ្មីមួយទៀតគឺបាល់ដែលកីឡាករធ្វើអោយមានកំហុសនៅ ក្រៅតំបន់គ្រោះថ្នាក់និងត្រូវដាក់អោយទាត់ចេញ​ពី​កន្លែង​ជិតខ្សែបន្ទាត់នោះបំផុតប៉ុន្តែ និងមិនមានខ្សែប្រយុទ្ធឈររង់ចាំនៅក្នុងកន្លែងខ្សែការពាររបស់ភាគីម្ខាងទៀតនោះទេ។

៣.តើនឹងមានម៉ោងបន្ថែមទេប្រសិនមិនទានរកឃើញក្រុមឈ្នះ?
ប្រសិនភាគីទាំងសងខងទទួលលទ្ធផលស្មើគ្នាបន្ទាប់ពីបញ្ចប់ការប្រកួត៩០នាទី នោះមិនមានពេលវេលាបន្ថែម (Extratime) ទេហើយការប្រកួតនិងត្រូវសម្រេចដោយបាល់កាត់សេចក្តី ប៉េណាំងទី៥គ្រាប់ម្នាក់តែម្តង។
ប្រភព:Sportbible