ក្រោយលក់ Idrissa Gueye ទៅឱ្យ Paris Saint-Germain កាលពីថ្ងៃអង្គារក្លឹប Everton បានសម្រេចនាំ យកបេក្ខភាព កីឡាករបម្រើ-ការពារ Jean-Philippe Gbamin ពី ក្រុម Mainz នៅលីកកំពូលអាឡឺម៉ង់មកកាន់ទឹកដី Goodision Park ជំនួស វិញក្នុងតម្លៃ ២៥ លានផោន។

ទោះបីជាធ្លាប់មានទំនាក់ទំនងចង់បានកីឡាករ Mario Lemina របស់ Southampton ប៉ុន្តែទីបំផុត ក្រុមរបស់គ្រូបង្វឹក លោក Bernado Silva បានសម្រេចនាំយក កីឡាករវ័យ ២៣ ឆ្នាំរូបនេះជាមួយនិង កិច្ចសន្យារយៈពេល ៥ ឆ្នាំ ។

ខ្សែបម្រើ សញ្ជាតិ កូឌីវ័រ Gbamin បានប្រាប់គេហទំព័ររបស់ Everton ថា :វាជាពេលវេលាដ៏ល្អ ខ្ញុំពិតជារំភើបណាស់ព្រោះ Everton គឺជាក្លិប ដ៏អស្ចារ្យមួយនៅ អង់គ្លេសដែលមានប្រវត្តិនិងការលេងប្រកបដោយមហិច្ឆតា ដូច្នេះខ្ញុំមិនបានចំណាយពេលពិចារណាច្រើនទេ ហើយក៏សម្រេចផ្លាស់មក ទីនេះតែម្តង។