ខ្សែបម្រើ-ប្រយុទ្ធស្លាប Malcom របស់ក្រុមអ្នកមានបុណ្យ Barcelona បានផ្លាស់ទៅចូលរួមជាមួយក្រុម Zenit St Petersburg នៅលីកកំពូលរុស្សីក្នុងតម្លៃ ៤០ លានអឺរ៉ូ (៣៦,៥ លានផោន) ។
អតីតកីឡាករក្រុម Bordaux វ័យ ២២ ឆ្នាំរូប នេះរកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ លើកសម្រាប់ ក្រុមម្ចាស់ជើងឯក La Liga កាលពីរដូវកាលមុននិងនៅមានកិច្ចសន្យា ៤ឆ្នាំជាមួយ ក្រុមម្ចាស់ជើងឯកLa Liga ២០១៨-២០១៩នៅឡើយ។
ទោះបីធ្លាប់បានផ្តល់បទសម្ភាសន៏ថាការផ្លាស់មកកាន់ក្លឹប Barcelona គឺសុបិន្តក្លាយជាការពិត ប៉ុន្តែឪកាសនៃការចូលលេង របស់គាត់នៅមានកម្រិត។ Malcom មានឈ្មោះពេញ Oliviera Malcom ត្រូវបានកោះហៅចូលលេង អោយក្រុមជម្រើសជាតិ ប្រេស៊ីលជាលើកដំបូងក្នុងឆ្នាំ ២០១៨ ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូងនៅឡើយទេ ។
Malcom ផ្លាស់ទៅចូលរួមជាមួយក្រុម Zenit St Petersburg
អត្ថបទទាក់ទង