​ ក្លឹប Liverpool បាន​ចុះ​​កុងត្រា​យក​អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប West Ham គឺ Andrian ដើម្បី​យក​មក​ជំនួស​កន្លែង Simon Mignolet ដែល​ទៅ​ចូលរួម​ជាមួយ​ Club Bruges។

Andrian វ័យ​៣២​ឆ្នាំ​ទំនេរ​មិន​មាន​ក្លឹប​លេង បន្ទាប់​ពី West Ham បាន​ផ្ដាច់​កុងត្រា​ជាមួយ​គេ​កាល​ពី​​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​លេង​បាន​១៥០​ប្រកួត​ ក្នុង​រយៈពេល​៦​ឆ្នាំ​ឲ្យ​ញញួរ​ធំ ក្រោយ​ផ្ទេរ​ពី​ក្លឹប Real Betis កាល​ពី​ឆ្នាំ​២០១៣។

​​Andrian នឹង​ចូល​ខ្លួន​មក​ធ្វើ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ ក្រោម​​ជើង​ខ្លាំង​របស់​ប្រេស៊ីល Alisson Becker ក្រោយ Mignolet ផ្លាស់​ទៅ​ក្លឹប​ថ្មី​ក្នុង​តម្លៃ​ខ្លួន​៦,៤​លាន​ផោន។ Andrian ក៏​បាន​បង្ហាញ​ពី​មហិច្ឆតា​ចំពោះ​ក្លឹប​ថ្មី​ថា គេ​មក​ Liverpool ដើម្បី​ឈ្នះ​អ្វីៗ​គ្រប់​យ៉ាង៕ ​