កីឡាករប្រដាល់ជើងខ្លាំង Samy Sana ឬ គេស្គាល់ថា «AK47» ដែលមានកំណត់ត្រាប្រកួតឈ្នះ ១៤៥ ចាញ់ ៩ ដង និង ស្មើ១ រំពឹងឈ្នះ Dzhabar Askerov ឬ «Genghis Khan» (ឈ្នះ១០៨ ចាញ់ ៣៥ ស្មើ២ដង) នៅទីលាន Impact Arena នាសង្វៀន ONE: DREAMS OF GOLD។ កីឡាករសញ្ជាតិបារាំងនឹងជួបគូប្រជែងមកពីរុស្សី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix នាថ្ងៃសុក្រទី១៦ សីហា ២០១៩ខាងមុខ នៅក្រុងបាងកក បន្ទាប់ពីរូបគេឈ្នះជើងខ្លាំងខ្លាំងថៃ Yodsanklai IWE Fairtex ឬ «The Boxing Computer» យ៉ាងភ្ញាក់ផ្អើលកាលខែ ឧសភា។ ក្រោយឈ្នះវីរបុរសរបស់ថៃ Sana មានភាពជឿជាក់ថា គេអាចជម្នះរឿងល្អនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដើម្បីឆ្ពោះទៅរកជើងឯក។

«គ្មានអ្វីអាចបញ្ឈប់ខ្ញុំបានទេ។ គ្មានអ្វីអាចរារាំងខ្ញុំពីជ័យជម្នះបានឡើយក្នុងព្រឹត្តិការណ៍នេះ»។ ជើងឯក Muay Thai និង Kickboxing World Champion ថ្លែងបញ្ជាក់បែបនេះ។ នៅវគ្គ៨នាក់ចុងក្រោយ «AK47» ប៉ះដៃគូដែលធ្លាប់ឈ្នះរូបគេនៅឆ្នាំ២០១៣ ហើយ អ្នកគាំទ្រជាច្រើនគិតថា ប្រវត្តិសាស្ត្រនៅតែមិនអាចទៅរួចនៅព្រឹត្តិការណ៍ ONE: ENTER THE DRAGON។ យ៉ាងណាក្ដី Sana បានទម្លាក់ស៊ុពើស្ដាររបស់ថៃ និងធ្វើឲ្យរូបគេក្លាយជាកីឡាករមានភាគរយច្រើនអាចឈ្នះជើងឯកក្នុងកម្មវិធីនេះ។ គេរំលឹកថា ៖«យុទ្ធសាស្ត្ររបស់ខ្ញុំចេះតែឆ្ពោះទៅមុខ ធ្វើឲ្យគេដួល និង ចេញអាវុធឲ្យញាប់ៗ ហើយយុទ្ធសាស្ត្រនេះជោគជ័យ។ ខ្ញុំបញ្ចេញដៃជើងឲ្យញាប់ៗនៅទឹកទី១។ ខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះ តែក្រុមរបស់ខ្ញុំប្រាប់ឲ្យធ្វើវិធីនេះ»។

កីឡាករបារាំងបន្តទៀតថា៖ «យើងរៀបចំយ៉ាងម៉ត់ចត់ដើម្បីតតាំង [Yodsanklai] ហើយយើងមានទំនុកចិត្តថាយើងត្រៀមរួចរាល់ក្នុងការធ្វើ។ យើងត្រូវធ្វើតាមវិធីរបស់យើង។ យើងពេញចិត្តពេលបានឡើងដល់វគ្គនេះ»។ យ៉ាងណាក្ដីគូប្រជែងរបស់គេក៏បង្ហាញភាពខ្លាំងដែរ ពេលឈ្នះកីឡាករអាល្លឺម៉ង់ Enriko Kehl នៅទឹកទី៣។ Sana ដឹងច្បាស់ថាជើងឯក Kickboxing World Champion នឹងបង្កផលលំបាកច្រើនដល់រូបគេច្រើននាក្រុងបាងកក។ «Dzhabar Askerov ជាម្ចាស់ជើងឯកដ៏អស្ចារ្យ និងមានបទពិសោធន៍ក្រាស់ណាស់»។ កីឡាករបារាំងវ័យ ៣០ ឆ្នាំពន្យល់បែបនេះ។

Dzhabar ជាគូប្រជែងខំប្រឹងវ៉ៃខ្លាំងក្លា និង មានជំនាញម៉ាត់កណ្ដាប់ដៃ ប៉ុន្តែ Sana នៅគិតថាវាការប្រកួតដ៏ប្រុងប្រយ័ត្ន និង លំបាករៀងៗខ្លួន។ ជើងខ្លាំងមកពីបារាំងគូសបញ្ជាក់ថា ៖«ចំពោះខ្ញុំ ខ្ញុំអាចចល័តបានគ្រប់ទីតាំងនៅសង្វៀន។ ខ្ញុំធ្វើធម្មតា និងប្រយុទ្ធតាំងពីដើមទឹក ហើយ ដាក់សម្ពាធលើគូប្រួត។ ចាំមើលថាតើមានរឿងអ្វីកើតឡើង។ ខ្ញុំរៀបចំកណ្ដាប់ដៃ ជង្គង់ និង បម្លាស់ទីរហ័ស។ ខ្ញុំប្រើកម្លាំងពេញសម្រាប់ ៣ ទឹកតែម្ដង»។

World Grand Prix ចាប់ផ្ដើមប្រកួតដោយមានកីឡាករ៨នាក់ក្នុងដំណើរប្រជែងយកប្រាក់រង្វាន់ ១ លានដុល្លារ។ នេះជាឱកាសរបស់ Sana ដើម្បីក្លាយជាកីឡាករ kickboxer ល្អបំផុតមួយក្នុងលោក និង ឱកាសផ្ដល់ភាពកក់ក្ដៅជូនក្រុមគ្រួសារ។ យ៉ាងណាក្ដី Sana បញ្ចេញឆន្ទៈបែបនេះ ៖«យើងមិនមែនវ៉ៃដើម្បីលុយមួយមុខទេ។ យើងវ៉ៃព្រោះជាក្ដីស្រលាញ់របស់យើង ព្រោះឈាមជ័ររបស់យើងជាអ្នកប្រដាល់ ដូច្នេះត្រូវតែប្រកួត»។ ទឹកប្រាក់ ១ លានដុល្លារពិតជាច្រើនសម្បើមណាស់ ដូច្នេះ «AK47» ត្រូវតែធ្វើឲ្យភ្ញាក់ផ្អើល និង កើតឡើង។

Sana ថ្លែងអស់ពីចិត្តថា៖ «ប្រាក់រង្វាន់១លានដុល្លារ ជាស្នាដៃធំធេងក្នុងជីវិត។ ខ្ញុំកើតចេញពីគ្រួសារមិនធូរធារ ដូច្នេះ ខ្ញុំគិតថាវាជាសមិទ្ធផលមួយដើម្បីគាំទ្រដល់តម្រូវការរបស់គ្រួសារ និង ឳពុកម្ដាយរបស់ខ្ញុំ ដែលខំធ្វើការងារធ្ងន់ តាំងពីពួកគាត់នៅក្មេងម៉្លេះ។ ពួកគាត់ធ្វើការសម្រាប់គ្រួសារទាំងមូល»។ មុនទទួលបានប្រាក់រង្វាន់សន្ធឹកសន្ធាប់ Sana ត្រូវតែឈ្នះAskerov ជាមុនសិនដើម្បីកក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រនៅសង្វៀន ONE: CENTURY តទល់នឹងអ្នកឈ្នះរវាង Giorgio Petrosyan និង Jo Nattawut ។ «Dzhabar ខ្ញុំសង្ឃឹមថាអ្នកបានត្រៀមរួចហើយនៅថ្ងៃទី ១៦ សីហា ព្រោះយើងនឹងធ្វើឲ្យរង្គើសង្វៀន។ យើងត្រូវតែប្រយុទ្ធយ៉ាងអង់អាច និងត្រូវរង់ចាំមើលថាអ្វីនឹងបុកចំពោះរបស់អ្នក»។

Sana ជឿជាក់ថាវាជាការប្រកួតដ៏ស្រួចស្រាល់ ហើយលទ្ធផលនឹងស្ដែងឲ្យឃើញកាន់តែឆ្ពោះទៅកៀកជើងឯកក្នុងកម្មវិធីខាងលើ។ សូមទស្សនាការផ្សាយផ្ទាល់ពីសង្វៀន ONE CHAMPIONSHIP និង កម្មវិធីប្រកួតធំៗ តាមរយៈផេក https://www.facebook.com/ONEChampionship/ និង៕ Credit: Sabay