ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានបង្ហើបឱ្យដឹងថាការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្បីល្បាញរបស់ខ្លួនគឺមានប្រភពចេញមកបន្ទាប់ពីរូបគេបានស៊ុតបាល់បញ្ចូលទីទល់នឹងក្រុមតោខៀវ Chelsea នៅទីក្រុងម៉ៃអាមីរដ្ឋផ្លរីដានៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ ក្នុងជំនួបកំដៅសាច់ដុំមុនបើករដូវកាល។
កាយវិការនោះគឺក្រោយរកគ្រាប់បាល់បានរៀងរាល់ការប្រកួតធំៗពិសេសនៅលីក La Liga និង SerieA កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានរត់ឆ្ពោះសំដៅទៅជ្រុងម្ខាងនៃទីលាន និងលោតសំកាំងទៅលើ ព្រមជាមួយការទំលាក់ខ្លួនមកវិញ ដោយទាញដៃសងខាងទៅក្រោយមួយទំហឹងជាមួយការបន្លឺសំលេងថា “Sii”។ វាបានបានក្លាយជារឿងគួរចាប់អារម្មណ៏មួយនៅក្នុងពិភពបាល់ទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញ Youtube និងគេហទំព័រ Soccer.com ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Ronaldo បានពន្យល់លំអិតពីកាយវិការអបអរសាទរនោះថា: វាកើតមានឡើងពីពេលណាខ្ញុំមិនដឹងគ្រាន់តែដឹងថាវាជាការរួមបញ្ចូលគ្នាតែមួយ។ ដឹងត្រឹមថាជាធម្មជាតិតែខ្ញ្ញុំនិយាយដោយស្មោះត្រង់។ បន្ទាប់ពីនោះខ្ញុំដឹងថាមានអារម្មណ៏រីករាយនឹងបញ្ចេញវាហើយចាប់ផ្តើមធ្វើញឹកញាប់និងឃើញអ្នកគាំទ្រចូលចិត្តនិង ចងចាំវាដូច្នេះខ្ញុំបន្តធ្វើកាយវិការនេះរហូតដល់សព្វថ្ងៃ។
កីឡាករ Ronaldo ប្រាប់ប្រភពក្បាច់អបអរសាទរក្រោយស៊ុតបញ្ចូលទី
អត្ថបទទាក់ទង