ខ្សែប្រយុទ្ធអង់គ្លេស Danny Welback រកទ្រនំថ្មីបានហើយក្រោយចែកផ្លូវគ្នាជាមួយ Arsenal ក្រោយចប់រដូវកាលមុន ដោយនៅពេលនេះបានផ្លាស់ទៅកាន់ក្លិបនៅ Premier League ដែរ Watford ទទួលបានកិច្ចសន្យា 3ឆ្នាំ។
កីឡាករវ័យ 28ឆ្នាំរូបនេះបានចែកផ្លូវគ្នាជាមួយ Arsenal ក្រោយចប់រដូវកាលមុន ក្រោយបញ្ហារបួសញាំញីធ្វើអោយការបង្ហាញខ្លួនរបស់គេនៅ Emirate មានកំរិត ពោលគឺទទួលរងរបួសបាក់កជើងពេលលេងអោយ Arsenal ចុងឆ្នាំមុន។ រំលឹកដែរថា Danny Welback បានចាប់ផ្ដើមអាជីពជាមួយ Manchester United បង្ហាញខ្លួនដំបូងនៅឆ្នាំ2008 ស៊ុតបញ្ចូលទីបាន 20គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន 92ប្រកួត។
ក្រោយ 6ឆ្នាំនៅ Old Trafford, Danny Welback បានផ្ទេរទៅ Arsenal នៅឆ្នាំ2014 ក្នុងតំលៃ 16លានផោន បង្ហាញខ្លួនជិត 100ប្រកួតនៅ Emirate ស៊ុតបញ្ចូលទីបាន 16គ្រាប់៕ By: BTV Cambodia
Danny Welback រកទ្រនំថ្មីឃើញហើយក្រោយចែកផ្លូវគ្នាជាមួយ Arsenal រដូវកាលមុន
អត្ថបទទាក់ទង