Kevin Trapp បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Eintracht Frankfurt ក្រោយសម្រេចចិត្តចាកចេញពីក្លឹប Paris Saint-Germain។ អ្នកចាំទី សញ្ជាតិអាឡឺម៉ង់ ទទួលបានជោគជ័យក្នុងការខ្ចីជើងកាលពីរដូវកាលមុន និងជួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League មុនបរាជ័យក្រោមថ្វីជើងក្រុម Chelsea។
ម្ចាស់ជើងឯក PSG បានចុះហត្ថលេខានាំយក Trapp ពី Eintracht ក្នុងឆ្នាំ២០១៥ ហើយគាត់បានឈ្នះពានរង្វាន់ជាច្រើនក្នុងកំឡុងពេលរួមរស់ជាមយយក្លិបនៅរដ្ឋធានីរួមទាំងពានរង្វាន់ Ligue ១ ចំនួន២ ផងដែរ។ Trapp បាននិយាយថា: ខ្ញុំមានអារម្មណ៏កក់ក្តៅកំលុងពេលលេងអោយ Frankfurt។ ពេលវេលានៅទីក្រុងប៉ារីសពិតជារំភើបរីករាយទទួលបានជោគជ័យនិងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ឥឡូវខ្ញុំត្រលប់មកផ្ទះវិញហើយខ្ញុំចង់សំរេចបំណងជាច្រើននៅទីនេះ។
អ្នកចាំទី Kevin Trapp របស់ក្រុម PSG ផ្ទេរទៅ Frankfurt ជាផ្លូវការណ៏ហើយ
អត្ថបទទាក់ទង