Jesus ត្រូវបានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL នៅថ្ងៃពុធចេញសេចក្តីថ្លែងការណ៍ពីការដាក់ពិន័យ ហាមឃាត់មិនអាចចូលរួមបង្ហាញខ្លួនក្នុងការប្រកួតអោយប្រេស៊ីលប្រកួតជាលក្ខណៈអន្តរជាតិរយៈពេលពីរខែ បន្ទាប់ពីរូបគេ បានបង្ហាញកាយវិការមិនសមរម្យដោយច្រានម៉ាស៊ីន​​ VAR មុនពេលចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ និងការយំស្រែកខកបំណងនិងការសម្រេចចិត្តនេះ។

ទីបំផុតប្រេស៊ីលបានយកឈ្នះ ៣-១ លើក្រុមប៉េរូនាកីឡាដ្ឋាន Maracana កាលពីថ្ងៃទី៧ ខែកក្កដា ២០១៩កន្លងទៅ ខណៈ Jesus រកបាន ១គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមរកបាន ១គ្រាប់ មុនពេលត្រូវបណ្តេញចេញ។

Jesus ក៏និងត្រូវបានពិន័យជាប្រាក់ចំនួន ៣០,០០០ដុល្លារផងដែរមានន័យថារូបគេនិងត្រូវខកខានការប្រកួតមិត្តភាពជាមួយនឹងកូឡុំប៊ីនិងប៉េរូនៅខែក្រោយ ប៉ុន្តែមានរយៈពេល ៧ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ចំពោះការដាក់ទណ្ឌកម្មខាងលើ។ ទន្ទឹមនឹងនេះម្ចាស់ពាន Copa America ប្រេស៊ីលក៏ត្រូវបានពិន័យ ១៥០០០ដុល្លារនិងធ្វើការព្រមានចំពោះឥរិយាបទរបស់អ្នកគាំទ្ររបស់ពួកគេក្នុងព្រឹត្តការណ៏ប្រកួតនោះផងដែរ។