ស្រមោលអន្ធកាលកាលពីរដូវកាលចាស់របស់ក្លឹប Real Madrid កំពុងត្រូវបានរសាត់ឆ្ងាយបន្តិចម្តងៗ ខណៈក្រុមរបស់លោក Zinedine Zidane បានកត់ត្រាជ័យជម្នះជាលើកទី ២ ជាប់គ្នារបស់ពួកគេទល់និងក្រុម Salzburg នៅឯកីឡាដ្ឋាន Red Bull Arena នាប្រទេសអូទ្រីសកាលពីថ្ងៃទី៧ សីហា ២០១៩។
មិនមានភាពអស្ចារ្យដូចការខិតខំប្រឹងប្រែងដើម្បីយកឈ្នះក្នុងលទ្ធផល ៥-៣ លើក្រុម Fenerbahce កាលពី ថ្ងៃពុធសប្តាហ៍មុននោះទេ ប៉ុន្តែ Real Madrid ទទួលជ័យជំនះ តាមរយៈការអូសបាល់ស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីកីឡាករ Eden Hazard នៅនាទីទី១៨និងជាគ្រាប់បាល់ជ័យជំនះក្នុងការប្រកួតមិត្តភាពនេះ។
Zidane នៅតែសង្ឃឹមថា អតីតកីឡាករ Chelsea រូបនេះនៅតែបង្ហាញទម្រង់លេងល្អប្រសើរទៅមុខទៀត ខណៈការប្រកួតមុនបើករដូវកាលចុងក្រោយរបស់ Real Madrid និងត្រូវជួបជាមួយក្រុម Roma នៅថ្ងៃអាទិត្យនេះមុនពេលក្រុមរបស់លោកចាប់ផ្តើមយុទ្ធនាការ La Liga ជាមួយ Celta Vigo នៅចុងសប្តាហ៍ក្រោយ។
Hazard រកគ្រាប់បាល់ដំបូងអោយ Real Madrid ក្រោយផ្តួល Salzburg(វិដេអូ)
អត្ថបទទាក់ទង