Asha Roka ឬ រហស្សនាមថា «Knockout Queen» បានសម្ដែងភាពរីកបំផុតពេលបង្ហាញខ្លួនលើកដំបូងនៅសង្វៀន ONE CHAPIONSHIP 2019។ កីឡាការិនីប្រដាល់ជើងឯកប្រចាំប្រទេសឥណ្ឌា ឈានជើងចូលសង្វៀន ONE ដោយមានទំនុកចិត្តបន្ទាប់ពីឈ្នះ៤លើកជាប់គ្នាចុងក្រោយក្នុងការប្រកួតក្បាច់គុនចម្រុះ។

កីឡាការិនីមកពីប្រទេសឥណ្ឌា ត្រូវប្រឈមនឹង កីឡាការិនី Stamp Fairtex ម្ចាស់ខ្សែក្រវាត់ ONE World Champion ពីរស្ថាប័ននៅសង្វៀន ONE: DREAMS OF GOLD។ កំណត់ត្រាដ៏ល្អនេះអាចនាំឲ្យ Roka បង្កផលលំបាកក្នុងដំណើរការការពារខ្សែក្រវាត់លំដាប់ពិភពលោកលើកទី៣របស់ខ្លួន។ មុនការប្រកួតនៅថ្ងៃសុក្រទី ១៦ សីហា នាក្រុងបាងកក ប្រទេសថៃ កីឡាការិនិវ័យ ២០ឆ្នាំបានរៀបរាប់ដើមចមដែលធ្វើឲ្យរូបគេឈានដល់កម្រិតអន្តរជាតិ។ Roka មកពី ក្រុង Bhopal និងមានឈាមជ័រពីនេប៉ាល់ផង។ Roka ធំធាត់នៅរដ្ឋ Madhya Pradesh ជាមួយឪពុកម្ដាយ បងប្រុស និង ប្អូនស្រី។

ឪពុករបស់កីឡាការិនីរូបនេះជាកម្មករនៅមន្ទីរពេទ្យប្រចាំតំបន់ ហើយរស់ក្នុងភាពខ្សត់ខ្សោយ ប៉ុន្តែលោកមានក្ដីស្រលាញ់ចំពោះកីឡា និង តែងតែលើកទឹកចិត្តដល់កូនៗឲ្យហ្វឹកហាត់កីឡា។ «ខ្ញុំបានទទួលការគាំទ្រពីគ្រួសាររបស់ខ្ញុំព្រោះឳពុករបស់ខ្ញុំតែងតែចូលចិត្តកីឡាករ»។ កីឡាការិនីរូបនេះថ្លែងដូច្នេះ។ បងប្រុសរបស់គេជាអ្នកលេងកីឡា គ្រីកឃីត ខណៈដែលរូបគេលេងលេងបាល់បោះនៅសាលាមួយ ហើយបងប្អូនប្រុសស្រីទាំង៣នាក់សុទ្ធតែស្រលាញ់វិស័យប្រដាល់ដូចគ្នា។ «បងប្រុសខ្ញុំហាត់ប្រដាល់ ហើយគាត់ល្អណាស់ចំពោះកីឡាប្រដាល់។ ថ្ងៃមួយខ្ញុំទៅជាមួយគាត់ដើម្បីចង់ដឹងអំពីក្បាច់គុន។

ខ្ញុំបានឃើញនារី និង បុរសៗជាច្រើនកំពុងហាត់ប្រដាល់។ ខ្ញុំមានអារម្មណ៍ថាដិតដាម និងទាក់ទាញ ដូច្នេះខ្ញុំក៏សម្រេចចិត្តចូលរួមហាត់ប្រដាល់ទៅ»។ Roka រៀបរាប់បែបនេះ។
Roka ចាប់ផ្ដើមហាត់ប្រដាល់នៅអាយុ ១១ ឆ្នាំនៅកីឡដ្ឋានមួយកន្លែង ហើយ ទេពកោសល្យរបស់គេត្រូវបានកត់សម្គាល់ដោយគ្រូបង្វឹក។ លើសពីនេះ Roka តែងតែចូលចិត្តក្បាច់គុន ហើយគ្រូបង្វឹកម្នាក់ក៏នាំឲ្យរូបគេហ្វឹកហាត់ក្បាច់គុនវូស៊ូ។ «ខ្ញុំធ្វើបានល្អណាស់ចំពោះការហាត់វូស៊ូ នៅថ្ងៃដំបូងពេលគ្រូបង្វឹកហៅខ្ញុំទៅ។ ពេលហាត់នោះចំពេលការហ្វឹកហាត់ប្រដាល់របស់ខ្ញុំចាប់ផ្ដើមដែរ»។ កីឡាការិនីវ័យក្មេងរូបនេះ មានការតាំងចិត្តខ្ពស់ចំពោះការហ្វឹកហាត់ ហើយមិនយូរប៉ុន្មានក៏មានឈ្មោះចូលហ្វឹកហាត់ក្រុមប្រដាល់ក្នុងរដ្ឋរបស់ខ្លួន។ កីឡាការិនីដដែលប្រឹងជម្នះក្នុងការប្រកួតដ៏លំបាកដើម្បីជាប់ឈ្មោះ។ «Knockout Queen» ក៏ស្ថិតក្នុងបញ្ជីដែលមានការប្រកួតថ្នាក់ជាតិ អន្តរជាតិ និង ដណ្ដើមជើងឯកកម្រិតពិភពលោក។ ទីបំផុត Roka ឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោកនៅប្រទេស ប៊ុលហ្គារី ឆ្នាំ ២០១៣។

Roka បញ្ជាក់៖«ខ្ញុំឈ្នះមេដាយលើកដំបូងកម្រិតអន្តរជាតិ។ បន្ទាប់មកទៀតធំបំផុត គឺ ឈ្នះជើងឯកពិភពលោក។នេះជារឿងសំខាន់ ក្នុងការឈ្នះមេដាយកម្រិតពិភពលោក។ ខ្ញុំជាកីឡាការិនីតែមួយគត់មកពីឥណ្ឌាដែលឈ្នះមេដាយ។ ខ្ញុំពិតជាមានមោទនភាពណាស់»។ ជ័យជម្នះទាំងនេះមិនអាចបញ្ឈប់ក្ដីស្រមៃ Roka ក្នុងពិភពកីឡាប្រដាល់បានទេ។ ប៉ុន្តែរឿងគួរស្ដាយ ប្រទេសឥណ្ឌាត្រូវជាប់បម្រាម ៣ ឆ្នាំ ដូច្នេះ អត់មានការរៀបចំការប្រកួតប្រដាល់នោះទេ។ ការបោះជំរំហ្វឹកហាត់នៅតែមាន ប៉ុន្តែមិនមានការប្រកួតនោះឡើយ ហើយ Roka បាក់ទឹកចិត្តសម្រាប់កីឡាប្រដាល់ និង បាត់បង់ផលប្រយោជន៍ក្នុងពិភពកីឡាប្រដាល់នៃប្រទេសឥណ្ឌាដែរ។ ក្នុងនោះ ក៏មាននយោបាយជាច្រើនលាយឡំក្នុងពិភពប្រដាល់នៅប្រទេសឥណ្ឌា។

«ខ្ញុំបានទស្សនាការប្រកួតគុនចម្រុះនៅតាមទូរទស្សន៍ ហើយខ្ញុំចាប់អារម្មណ៍វាខ្លាំង។ ខ្ញុំគិតថាមិនមែនជារបាំងរារាំងទេបើខ្ញុំព្យាយាម ដូច្នេះ ខ្ញុំបានសម្រាកពីប្រដាល់ ហើយហ្វឹកហាត់ គុនចម្រុះវិញ»។ Roka គូសបញ្ជាក់បន្ថែមបែបនេះ។ យ៉ាងណាក្ដី អត់មានកន្លែងហ្វឹកហាត់កីឡាគុនចម្រុះទេនៅក្នុងតំបន់របស់ខ្លួន ដូច្នេះកីឡាការិនីរូបនេះបានវេចកាបូប និង ផ្លាស់ទៅក្រុង Delhi ដែលមានចម្ងាយជាង ៧០០ គីឡូម៉ែត្រពីផ្ទះ។ ទន្ទឹមគ្នានោះ គ្រួសាររបស់ខ្លួនមិនពេញចិត្តនឹងការសម្រេចចិត្តនេះឡើយ ហើយព្យាយាមឲ្យគេគិតឡើងវិញ ប៉ុន្តែ គេត្រូវតែជម្នះទោះបីជួបផលលំបាក។

«Knockout Queen» បានរំលឹករឿងចាស់ប្រាប់ថា៖«ឪពុកនិងម្ដាយរបស់ខ្ញុំមិនសប្បាយចិត្តយ៉ាងខ្លាំង។ ពួក គាត់ប្រាប់ខ្ញុំជាច្រើនដងឲ្យត្រលប់ទៅវិញ។ មនុស្សជាច្រើន ក៏ឲ្យខ្ញុំទៅវិញ ប៉ុន្តែ ខ្ញុំនៅតែធ្វើនូវអ្វីដែលខ្ញុំចង់។ វាលំបាកណាស់សម្រាប់ខ្ញុំនៅទីនោះ និងត្រូវការលុយដើម្បីហ្វឹកហាត់។ ខ្ញុំទទួលបានលុយពីគ្រួសារខ្ញុំ តែវាមិនគ្រប់នោះទេ។ ប៉ុន្តែខ្ញុំមានមិត្តភ័ក្ដិខ្លះនៅទីនោះ ហើយពួកគេជួយខ្ញុំ។ ខ្ញុំគិតថាខ្ញុំអាចប្រកួតក្នុងគុនចម្រុះបាន។ បន្ទាប់មកគេក៏ចង់ដឹងអំពីខ្ញុំ»។ ទីបំផុត Roka ទទួលបានការប្រកួតលើកដំបូងមើលទៅគូប្រជែងគេខ្លាំងជាង និង បទពិសោធន៍ច្រើន ប៉ុន្តែ Roka វាយគូប្រកួតឲ្យសន្លប់ត្រឹមទឹកទី២ប៉ុណ្ណោះ និង ជួយឲ្យអាជីពរបស់គេហក់ឡើងខ្ពស់។

Roka បច្ចុប្បន្នមានកំណត់ត្រាអស្ចារ្យ ឈ្នះ ៤ លើកជាប់គ្នាមិនដែលចាញ់ទេក្នុងពិភពគុនចម្រុះ ហើយរូបគេត្រលប់មកកាន់សង្វៀនប្រដាល់វិញដែរ ក្នុងនោះ ឈ្នះ ៧ ដងមិនដែលចាញ់សោះ។ ជើងខ្លាំងវ័យ ២០ ឆ្នាំរូបនេះបំបាក់គូប្រជែង៤នាក់ក្នុងគុនចម្រុះមិនដល់ ៥ នាទីនោះទេ ហើយ ឥឡូវនេះជាពេលទន្ទឹងរង់ចាំនៃការបង្ហាញខ្លួនលើកដំបូងនៅសង្វៀនអន្តរជាតិ ONE ដោយត្រូវតតាំងនឹង Stamp។
នេះលីងវីដេអូ Roka ផ្ដួលគូប្រកួតដ៏អស្ចារ្យកន្លងមក

កីឡាការិនីដដែលបង្ហាញអារម្មណ៍ថា៖«ខ្ញុំពិតរំភើបខ្លាំងណាស់នៅទីនេះដើម្បីចូលរួមប្រកួតនៅ ONE Championship ព្រោះវាជាសង្វៀនដ៏ធំ ជាទីដែលកីឡាករ-កីឡាការិនីអាចបង្ហាញសមត្ថភាព។ មានកីឡាករឥណ្ឌាជាច្រើនចង់មកប្រកួតនៅ ONE និងតំណាងប្រទេស។ ដូច្នេះខ្ញុំទទួលឱកាសនេះ ខ្ញុំនឹងព្យាយាមឲ្យអស់កម្លាំងកាយចិត្ត»។ ជើងខ្លាំងមកពីឥណ្ឌាបង្ហាញមោទនភាពក្នុងនាមកីឡាការិនីដែលបានចូលរួមប្រកួតនៅសង្វៀនកម្រិតពិភពលោកដែលប្រជុំដោយកីឡាករខ្លាំងលំដាប់ពិភពលោក។ Roka សន្យាថានឹងបង្ហាញបច្ចេកទេសឲ្យពិភពលោកបានដឹងអំពីកីឡាការិនីឥណ្ឌា មិនអន់ជាងកីឡាការិនិប្រទេសដទៃទេ។

កុំភ្លេចតាមដានការប្រកួតគូខ្លាំងៗនៅសង្វៀន ONE: DREAMS OF GOLD នាថ្ងៃទី ១៦ ខែ សីហា ខាងមុខចាប់ពីថ្ងៃម៉ោង ៥:៣០ តទៅតាមរយៈផេកហ្វេសប៊ុក https://www.facebook.com/ONEChampionship/ និង ” rel=”noopener” target=”_blank”>YouTube: https://www.youtube.com/user/OneFCMMA