បាល់ទាត់៖ បន្ទាប់ពីនាំយកខ្សែប្រយុទ្ធអង់គ្លេស Danny Welback កាលពីថ្ងៃពុធ Watford មុនបិទទីផ្សារដោះដូរកីឡាករយប់មិញ បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធសេណេហ្កាល់ Ismaila Sarr ពីក្លិបបារាំង Rennes ២៥លានផោន ដែលតំលៃនេះគឺជាតំលៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប។
កីឡាករវ័យ ២១ឆ្នាំរូបនេះបានចុះហត្ថលេខា 5ឆ្នាំនៅកីឡដ្ឋាន Vicarage Road បន្ទាប់ពីស៊ុតបញ្ចូលទី ១៣គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៥០ប្រកួតជាមួយ Rennes រដូវកាលមុន។
Ismaila Sarr ដែលធ្លាប់បង្ហាញខ្លួន ២៦លើកជាមួយក្រុមជំរើសជាតិសេណេហ្កាល់ គឺជាសមាជិកដែលនាំ Rennes ឈ្នះជើងឯក Coupe de France រដូវកាលមុន ដោយជាអ្នកស៊ុតបញ្ចូលទីបាល់ ១១ម៉ែត្រកាត់សេចក្ដីចុងក្រោយយកឈ្នះ Paris Saint Germain។ គិតមកដល់ពេលនេះ Watford ទិញបានកីឡាករបួននាក់មុនរដូវកាលថ្មីរួមមាន Ismaila Sarr, Danny Welback, Craig Dawson និង Tom Dele-Bashiru៕
អត្ថបទ៖នាង សុភាវុធ By: BTV
Watford ទិញ Ismaila Sarr ពី Rennes ក្នុងតំលៃបំបែកកំណត់ត្រាក្លិប
អត្ថបទទាក់ទង