ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba បានប្រាប់សារព័ត៌មាន RMC Sports ថា អនាគតរបស់ខ្លួននៅក្លឹបបិសាចក្រហម នៅតែមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែប្ដេជ្ញាលះបង់អ្វីគ្រប់យ៉ាងពេលនៅលេងនៅក្លឹបដែលមានមូលដ្ឋាននៅ Old Trafford។
កីឡាករដែលមានតំលៃខ្លួនខ្ពស់ Pogba ក៏ដូចជា ភ្នាក់ងាររបស់ខ្លួនបានបង្ហើបជាច្រើនដងហើយថា ខ្លួនមានបំណងចង់ចាកចេញពីក្លឹប Manchester United នេះបើតាមសារព័ត៌មាន Sky Sports បានចុះផ្សាយ ។
Paul Pogba បាននិយាយថា៖ ” ខ្ញុំតែងតែមានអារម្មណ៍ល្អពេលលេងបាល់។ ខ្ញុំធ្វើអ្វីដែលខ្ញុំស្រលាញ់។ ប៉ុន្តែយើងបានឮពាក្យចចាមអារ៉ាមជាច្រើនហើយ។ មានតែពេលវេលាទេ អាចប្រាប់បាន។ អនាគតរបស់របស់ខ្ញុំនៅតែមានសញ្ញាសួរនៅឡើយ ” ។
Pogba ក៏បានបញ្ជាក់បន្តទៀតថា៖ ” ខ្ញុំនៅរស់នៅជាមួយក្លឹប Manchester ហើយខ្ញុំកំពុងតែសប្បាយជាមួយមិត្តរួមក្រុមរបស់ខ្ញុំ។ ខ្ញុំតែងតែចង់ឈ្នះប្រកួត ហើយខ្ញុំនឹងលះបង់អ្វីគ្រប់យ៉ាង នៅពេលខ្ញុំលេងលើទីលាន ” ៕
ខ្សែបម្រើក្លឹបបីសាចក្រហម Paul Pogba ថា ខ្លួនមានបំណងចាកចេញពី Old Trafford
អត្ថបទទាក់ទង