ONE Championship បាន​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​លើ​ទឹកដី​ប្រទេស​វៀតណាម ជា​លើក​ដំបូង​ក្នុងប្រវត្តិសាស្រ្ដ​របស់​ខ្លួន នា​ថ្ងៃទី៦ ខែកញ្ញា​ខាងមុខ​នេះ នៅ​ទីក្រុង​ហូជីមិញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី១៤ ខែសីហានេះ ONE បាន​បង្ហាញ​ឈ្មោះ​គូប្រកួតបឋម ចំនួន ៨គូ ក្នុងព្រឹត្តិការណ៍​ដែល​មាន​ឈ្មោះថា ONE: IMMORTAL TRIUMPH នោះ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺក្នុងចំណោម ៨គូ សុទ្ធ​តែ​ជា​ការ​ប្រកួត​ប្រដាល់​សេរី​ទាំងអស់ មិន​មាន​​ MMA នោះទេ។

កីឡាករ​ថៃ Nong-O នឹងប្រកួត​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន លើ​ទឹកដី​វៀតណាម
គូប្រកួត​ទាំង ៨ មានដូចខាងក្រោម៖

Nong-O Gaiyanghadao (ថៃ) ប្រកួតការពារ​ខ្សែក្រវាត់ ONE Bantamweight Muay THai WOrld Championship ទល់​នឹង​កីឡាករ​ Brice Delval (បារាំង)។

Saemapetch Fairtex (ថៃ) vs Rafi Bohic (បារាំង)

Thanonchai SomawangGaiyang (ថៃ) vs Kohei “Momotaro” Kodera (ជប៉ុន)

Amber Kitchen (អង់គ្លេស) vs Viktoria Lipianska (ស្លូវ៉ាគី)

Panpayak Jitmuangnon (ថៃ) vs Masahide Kudo (ជប៉ុន)

Michael Pham (វៀតណាម-អង់គ្លេស) vs Mohamad Fakri Bin Yusoff (ម៉ាឡេស៊ី)

Nguyen Tran Duy Nhat (វៀតណាម) vs Azwan Che Wil (ម៉ាឡេស៊ី)

Nguyen Thanh Tung (វៀតណាម) vs Shahzaib Rindh (ប៉ាគីស្ថាន)

សូមបញ្ជាក់ថា ONE នឹង​បង្ហាញ​គូប្រកួត​បន្ថែម​ទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​ទី ៩៩ របស់​ខ្លួននេះ នា​ពេល​ឆាប់ៗខាងមុខ។ ចាំអ៊ុត​មើល​ទាំងអស់គ្នា ថា​តើ​មាន​កីឡាករ​កម្ពុជាឬអត់?

Nguyen Tran Duy Nhat កីឡាករ​វៀតណាម ដែល​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា ពេជ្រ ម្ទេសខ្មាំង នៅ WLC
អត្ថបទ៖ ឈិន មិថុនា​ ប្រភពពី: Sabay