ការប្រកួតពានរង្វាន់ UEFA Super Cup ទើបតែបញ្ចប់ទៅ ប៉ុន្តែមានកំហុសមួយដែលត្រូវបាន រកឃើញគឺអ្នកចាំទីដៃទី២ Liverpool កីឡាករ Adrian បានឈរនៅទីតាំងផុតខ្សែបន្ទាត់កំលុងពេលជួយសង្គ្រោះការការស៊ុតបាល់ប៉េណាល់ទីចុងក្រោយរបស់ខ្សែប្រយុទ្ធ Tammy Abraham និងបានជួយក្រុមម្ចាស់ជើងឯក Champions League ផ្តួលម្ចាស់ជើងឯក UEFA Cup គឺតោខៀវ Chelsea ក្នុងលទ្ធផល ៥:៤។

ការសម្រេចនេះត្រូវបានពិនិត្យឡើងវិញដោយវីដេអូជំនួយការអាជ្ញាកណ្តាល VAR ប៉ុន្តែមិនត្រូវបានចាត់ទុកថាជាកំហុសបានការណ៏នោះទេ ប៉ុន្តែប្រិយមិត្តអ្នកគាំទ្រក្រុម Chelsea បានសម្តែងអារម្មណ៏មិនសប្បាយចិត្តនៅលើបណ្តាញទំនាក់ទំនងសង្គម Tweeter។

ការចាក់ផ្សាយឡើងវិញបានបង្ហាញថាកីឡាករអេស្បាញបានដើរចេញផុតពីជួរខ្សែបន្ទាត់ ដូច្នេះគាត់គួរតែទទួលរងការពិន័យ និងដំណើរការទាត់បាល់នោះម្តងទៀត។ យោងសេចក្តីសម្រេចរបស់ UEFA ចែងថា៖ អ្នកចាំទីយ៉ាងហោចណាស់ត្រូវដាក់ជើងនៅផ្នែកខាងលើនៃខ្សែបន្ទាត់និងយ៉ាងច្រើនចេញហួសខ្សែបន្ទាត់ តែបន្តិច ប៉ុន្តែត្រូវតែនៅលើខ្សែបន្ទាត់ នៅពេលកីឡាករគូបដិបក្ស ត្រូវទាត់បាល់មកចំពីមុខខ្លួន ពោលគឺមិនអាចឈរហួសខ្សែបន្ទាត់ដូចករណីខាងលើបានទេ។