​លោក Vahid Halihodzic​ ដែល​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​ជប៉ុន ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​ម៉ា​រ៉ុ​ក ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នេះ​បើ​តាម​ការប្រកាស​របស់​សហព័ន្ធ​បាល់​ទាត់​ម៉ា​រ៉ុ​ក​។

​​Halihodzic​ បាន​មក​កាន់​តំណែង​នេះ​បន្ត​ពី​លោក Herve Renard​ ដែល​ចាក​ចេញទៅ​ដឹកនាំ​ក្រុម​ជំរើស​ជាតិ អារ៉ាប៊ីសាអ៊ូឌីត ក្រោយ​ចប់​ព្រឹត្តិការណ៍​ជើងឯក​ទ្វីប​អាហ្វ្រិក ដែល​ម៉ា​រ៉ុ​ក​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ​ ក្រោម​ថ្វី​ជើង​ក្រុម​ជំរើស​ជាតិ​បេ​នី​នដោយ​បាល់ ១១ ម៉ែត្រ​កាត់សេចក្ដី​។ ​ម៉ា​រ៉ុ​ក​គឺជា​ក្រុម​ជំរើស​ជាតិ​ទី​៤ ​ហើយ​ដែល​បុរស​សញ្ជាតិ​បូ​ស្នៀ​ដឹកនាំ បន្ទាប់ពី​ធ្លាប់​ដឹកនាំ​ក្រុម​ជំរើស​ជាតិ​កូ​ឌី​វ័រ, អាល់​ហ្សេ​រី និង​ជប៉ុន​។

​ក្រៅពីនោះ​លោក​ក៏​ធ្លាក់​ដឹកនាំ​ក្លិប​អាជីព​ដែរ​មាន​ដូច​ជា នៅ​លី​គ​កំពូល​បារាំង​ដឹកនាំ FC Nantes តែ​ដឹកនាំ​បាន​តែ​មួយ​រដូវ​កាល​ក៏​ចាក​ចេញ​ ក្រោយ​មាន​បញ្ហា​រឿង​កិច្ចសន្យា​ជាមួយ​ប្រធាន​ក្លិប Waldemar Kita៕

​អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV